ពីរ​នាក់​ប្ដី​ដែល​ជួញដូរ​គ្រឿងញៀន ត្រូវបាន​ចាប់​បញ្ចូនទៅ​តុលាការ​

, , Leave a comment

ខេត្ត​ព្រះសីហនុ​ ៖ បន្ទាប់ពី​បាន​ឃាត់ខ្លួន និង​សាកសួរ​រួចមក នៅ​ព្រឹក​នេះ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជនល្មើស ២​នាក់ ប្តី​ប្រពន្ធ និង​កសាង​សំណុំរឿង​ដើម្បី​ឲ្យ​តុលាការខេត្ត​ចាត់វិធានការ

​តាមផ្លូវ​ច្បាប់​។​ ​ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ ធន់ សេន អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​វល្លិ​យាវ ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ប្រពន្ធ​ឈ្មោះ សេង ដា អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​លេខ​៤ វត្ត​ដី​ក្រឡង សង្កាត់​លេខ​៤ ស្រុក​ស្អាង​ខេត្តកណ្តាល​។​

 

​គួររំលឹកថា កាលពី​ម៉ោង​១៤​និង​១០​នាទី​រសៀល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់រលក បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​ចាប់បាន​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ នៅផ្ទះ​ជួល​ភូមិ​ថ្មី ស្ថិតក្នុង​ក្រុមទី​៨ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

 

​លោក​វរសេនីយ៍ទោ កែវ សុផល ប្រធានការិយាល័យ​ស្រាវជ្រាវ​កណ្តាល​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ANN​ថា កម្លាំង​របស់លោក បាន​ត្រៀមចាំ​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ាន និ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ  និង លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ដើម្បី​ឃ្លាំមើល​ជនសង្ស័យ​ដទៃតៀត​ជា​បន្ត​។​

 

​ក្រោយ​ការឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​នោះ កម្លាំង​របស់លោក​បាន​រកឃើញ​វត្ថុតាង​រួមមាន ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៧២​គ្រាប់ ដប​សម្រាប់​ជក់​១ ទុយោ​៤ ដែកកេះ​៣ ទូរ​សព្ទ​ដៃ​៤​គ្រឿង ជ័រ​ខ្មៅ​៤​ដុំ ប្រាក់​ដុល្លា​៧០៦ $ ប្រាក់​បាត​១៤៦០​បាត ប្រាក់រៀល​៤ ១០០ ០០០៛ ៕ ប្រភព ann.com.kh

24

 

Leave a Reply

(*) Required, Your email will not be published