រថយន្តក្រុង​ដឹក​កុមារកំព្រា​ជាង​៤០​នាក់ មកពី​ដើរ​កម្សាន្ដ​នៅ​ខេត្ដ​ព្រះសីហនុ បុក​ឡាន​កុងតឺន័រ​ដាច់​ក្បាល​

, , Leave a comment

​ខេត្ដ​កំពង់ស្ពឺ ៖ ដោយមាន​ការធ្វេសប្រហែស​ពី​អ្នកបើកបរ​រថយន្ដក្រុង​បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​ ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ ភ័យ​លស់​ព្រលឹងចុងសក់​គ្រប់គ្នា នៅ​ពេ​ល​​រថយន្តក្រុង​បាន​បើក​បុក ឡាន​កុងតឺន័រ​ដាច់​ក្បាល កាលពី​វេលាម៉ោង ​៣​និង​៣០​នា​ទី​​រសៀល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ ។​


​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ដក្រុង​ធ្វើដំណើរ​ពី​លិចទៅ​កើត ចំណែក​រថយន្ដ​កុងតឺន័រ​ធ្វើដំណើរ បញ្ច្រាសទិស​គ្នា លុះ​មកដល់​ចំណុចកើតហេតុ រថយន្ដក្រុង​បាន​ជែង​រថយន្ដ​ផ្សេងទៀត ជ្រុល​ចូលទៅ​ចំណែក​របស់​រថយន្ដ កុងតឺន័រ ក៏​បុក​រថយន្ដ​កុងតឺន័រ​ពេញទំហឹង លាន់​ដូច​រន្ទះ បណ្ដាលឱ្យ​កាប៊ី​រថយន្ដ​កុងតឺន័រ​ដាច់ចេញពី​កុងតឺន័រ និង​អ្នកបើកបរ​កុងតឺន័រ​រងរបួស​ជា​ទម្ងន់ ហើយ​រថយន្ដ ក្រុង​ក៏បាន​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ ហើយ​អ្នកបើកបរ​រថយន្ដក្រុង បាន​ចុះ​រត់​គេចខ្លួនបាត់ ចំណែក​អ្នកបើកបរ កុងតឺន័រ​ត្រូវបាន​គេ​ដឹក​យកទៅ​ស​ង្ក្រោះ នៅ​មន្ទីរពេទ្យ ។


​រថយន្ដ ក្រុង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1768 គឺជា​រថយន្ដ​ដឹក​កុមារកំព្រា​មកពី​ដើរ​កម្សាន្ដ​នៅ ខេត្ដ​ព្រះសីហនុ ក្នុង​គោលបំណង​វិល ត្រឡប់​ទៅ​ខេត្ដ​បាត់ដំបង​វិញ  ។  កុមារ កំព្រា​ទាំងអស់​នៅក្នុង​រថយន្ដ​មាន​៤០​នាក់  រស់នៅក្នុង​អង្គការ អេស​ខេ​អូ ដែល​ហៅ ពេញ​ថា អង្គការ​ពន្លក​វិជ្ជា​កុមារកំព្រា ដែលមាន​ទីតាំង​ឋិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​-​ខេត្ដ​បាត់ដំបង ។ ចំណែក​រថយន្ដ​កុងតឺន័រ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3437 ត្រូវបាន​នាំមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ដ ដើម្បី​ដោះស្រាយ ៕

24-April

 

Leave a Reply

(*) Required, Your email will not be published