ផឹកស៊ី​ស្រវឹង​ដើរ​វាយតប់​ធ្វើបាប​គេឯង និង​ប៉ុនប៉ង​រំលោភ​កូនស្រី​អ្នកភូមិ ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​

, , Leave a comment

​ខេត្តព្រៃវែង ៖ កម្លាំងចម្រុះ បាន​ឡោមព័ទ្ធ​ផ្ទះ​ស្រី្ត​មេម៉ាយ​ឈ្មោះ សឹង វណ្ណា អាយុ​៥១​ឆ្នាំ នៅ​ភូមិ​២ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៣  ដើម្បី​ព័ទ្ធចាប់​ជនកំហូច

​ម្នាក់​ដែល​បង្កបញ្ហា​ក្រោយពេល​ ផឹកស៊ី ស្រវឹង រក​រឿង​​គេឯង​រហូត​មានការ​វាយតប់​ធ្វើបាប​គេឯង​ក្នុងភូមិ ហើយ​ចុង​ក្រោយនេះ​មានការ​ប៉ុនប៉ង​រំលោភ​កូនស្រី​អ្នកភូមិ យ៉ាង​ព្រហើន​បំផុត ។


​ស្ត្រី​មេម៉ាយ​ដែលមាន​កូនស្រី​២​នាក់ ម្នាក់​ឈ្មោះ ឌី ច​ន្ធី អាយុ​២១​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ឌី សុ​ម៉ាលី អាយុ​១៩​ឆ្នាំ បាន​ប្តឹង​ថា ជនកំហូច​ម្នាក់​ឈ្មោះ នេ​ត ទិ​ត អាយុ​៤៩​ឆ្នាំ បាន​ផឹកស៊ី​ស្រវឹង​ហើយ​ឆ្មក់​លប​ឡើងទៅ​លើផ្ទះ​គាត់​ក្នុង គោលបំណង​ចាប់រំលោភ​កូនស្រី​ទី​២​របស់គាត់ តែ​ពុំបាន​សម្រេច​ទេ ដោយ​គាត់​ស្រែក​ឆោឡោ​ឱ្យ​គេឯង​ជួយ​រំដោះ​កូនស្រី​គាត់​ឱ្យ រួចខ្លួន ចុះមក​ដី​អស់ នៅសល់តែ​ជននេះ​ក្រាញ​នៅលើផ្ទះ​គាត់ ហើយ​បើទោះជា​គាត់​និង​អ្នកភូមិ​បាន​អង្វរករ​ជននេះ​ឱ្យ​ចុះមក​ដី ក៏​មិន​ព្រម​ចុះ ហេតុនេះហើយ​ទើប​គាត់​បឹ្ត​ង​សមត្ថកិច្ច​ឱ្យ​ចាត់ការ រហូត​ចាប់​ជនកំហូច​វាយខ្នោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

24-April3

 

Leave a Reply

(*) Required, Your email will not be published