បើក​លឿន​ពេក​ដល់​ផ្លូវ​កោង​ចុះ​ចំណោត ចាប់​ហ្វ្រាំង​មិនទាន់ រអិល​ធ្លាក់​ជ្រោះ​ជម្រៅ​៥០​ម៉ែត្រ

, , Leave a comment

ខេត្តកោះកុង ៖ រថយន្ដ​កូរ៉េ ២​តោន កន្លះ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2G 8590 ដែល​ផ្ទុក​ផ្លែឈើ​ពេញ បាន​បើក​ធ្លាក់​ផ្លូវ ហើយ​ហោះ​ពីលើ​ចុងឈើ​ធ្លាក់ចូល​ជ្រោះ ជម្រៅ​ប្រហែល

៥០​ម៉ែត្រ បណ្តាលឱ្យ​មនុស្ស​ស្លាប់ ចំនួន​៣​នាក់ចំណែក​ រថយន្ដ ខ្ទេច​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង ១១​និង​២៥​នាទី​យប់ ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច ខាងលិច​ស្ពាន​តា​តៃ ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្ដ​កោះកុង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៨ ។


​ជនរងគ្រោះ​ទាំង ៣​នាក់ ដែល​ស្លាប់បាត់​បង់ជីវិត​រួមមាន ១-​ឈ្មោះ ចាន់ ដា​រា​រិ​ទ្ធិ ហៅ តួ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ដ​កោះកុង ២-​ឈ្មោះ វ៉ា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ពុំ​ស្គាល់ឈ្មោះ​ទេ ។ រថយន្ដ​ដែល​ជួប​គ្រោះថ្នាក់ ខាងលើនេះ គឺ​បើកបរ​ដោយ​ឈ្មោះ ចាន់ ដា​រា​រិ​ទ្ធិ ហៅ តួ ដឹក​ផ្លែឈើ​ពី​កោះកុង ទៅ​ភ្នំពេញ ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​មកដល់​ត្រង់ចំណុច​នោះ ផ្លូវ​កោង​ចុះ​ចំណោត​ទៀត ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ហោះ​ពី​ចុងឈើ​ចូល​ជ្រោះ​តែម្ដង​៕

23-April5

 

Leave a Reply

(*) Required, Your email will not be published