ពីរ​នាក់​បងប្អូន ត្រូវ​ឪពុក​ប្រមឹក វាយ​បណ្ដេញ​ចេញពីផ្ទះ រត់​ទៅ​ដេក​ក្បែរ​គុម្ព​ចេក​

, , Leave a comment

ខេត្តបាត់ដំបង ​៖ ក្រោម​ពន្លឺ​ភ្លើងទាន​ភ្លឺ​ផ្លុ​ងៗ ក្បែរ​គុម្ព​ចេក​មួយកន្លែង អ្នកភូមិ​បាន​ប្រទះឃើញ​ក្មេងប្រុស​ពីរ​នាក់​បងប្អូន​បង្កើត ម្នាក់​អាយុ​១១​ឆ្នាំ និង​ម្នាក់​អាយុ​៨​ឆ្នាំ ស្ពាយ​បង្វិច

ខោអាវ​ចាស់ៗ​រត់​ចេញពីផ្ទះ ដោយសារតែ​ឪពុក​ផឹកស្រា​ស្រវឹង បណ្តេញ​ឲ្យ​ចេញពីផ្ទះ កាលពី​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៣ នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្រោយពី​ប្រទះឃើញ​ក្មេងប្រុស​ទាំង​២​នាក់​នេះ អ្នក​ភូ​មិនបាន​នាក់​នង​ហៅ​សមត្ថកិច្ច ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទាំងយប់​ភ្លាមៗ ។ កុមារា​២​នាក់​បងប្អូន​បាន​និយាយ​ទាំង​អួលដើមក​ថា ពួកគេ​ត្រូវ​ឪពុក​ប្រមឹក​គ្មាន​ពេល​ស្វាង វាយ​ដុំ រួច​បណ្ដេញ​ចេញពីផ្ទះ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ច្បង​ឈ្មោះ រុំ ផៃ​រ៉ាត់ អាយុ​១១​ឆ្នាំ និង​ប្អូន​ឈ្មោះ រុំ ផៃ​រ័ក្ស អាយុ​៨​ឆ្នាំ រស់នៅក្នុង​ភូមិ​វត្ត​លៀប មាន​ឪពុក​ស្រវឹងខួប ចំណែក​ម្តាយ​បាន​រត់ចោល អស់​ពេល​ជា​យូរ​មកហើយ​។​

​ក្នុង​សម្លៀកបំពាក់​ម្នាក់​មួយ​ស្បោង និង​ទឹក​សុទ្ធ​ម្នាក់​១​ដប កុមារា​ទាំងពីរ​នាក់​បាន​រៀបរាប់ថា ឪពុក​ខ្លួន​ស្រវឹង ហើយ​យក​ខ្សែក្រវ៉ាត់ និង​ខ្សែភ្លើង វាយដំ​ពួកគេ បន្ទាប់ពី​ក្មេងប្រុស​ទាំងពីរ​នាក់​នេះ ត្រឡប់​មកពី​លេង​ផ្ទះ​ជីដូន​វិញ​។ ផៃ​រ៉ាត់ បាន​បញ្ជាក់ថា ក្រោយពី​វាយ​ដុំ​អស់ចិត្ត​ហើយ បណ្ដេញ​ពួកគេ​ឲ្យ​ចេញពីផ្ទះ​កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៣ ដោយ​ពុំ​ដឹងថា​មានរឿង​អ្វី​ទេ​។​

​បន្ទាប់មក ពីរ​នាក់​បងប្អូន​បាន​ទៅសុំ​បាយ​ព្រះសង្ឃ​ក្នុង​វត្ត​លៀប​ហូប រួច​ក៏​នាំគ្នា​ចាកចេញ​ទៅរក​កន្លែង​ស្នាក់នៅ ដោយ​សម្រេចចិត្ត សម្ងំ​នៅក្នុង​គុម្ពោធ​ព្រៃ ក្បែរ​គុម្ព​ចេក ហើយ​យក​មែកឈើ ធាងដូង និង​សំពត់​កៅស៊ូ​ចាស់ៗ បិទបាំង ធ្វើជា​ជម្រក ដែលមាន​ទៀន​១​ដើម​សម្រាប់​ដុត​បំភ្លឺ​។​

​លោក ពៅ មាន អាយុ​៦០​ឆ្នាំ បាន​និយាយថា គាត់​បានឮ​សំឡេង កាច់​មែកឈើ លុះ​គាត់​ចេញទៅ​មើល ក៏​ប្រទះឃើញ​ក្មេង​ទាំងពីរ​នាក់​នេះ កំពុង​រៀបចំ​កន្លែងដេក ក្នុង​គុម្ពោធ​ព្រៃ ក្នុង​ទិ​ដ្ធ​ភាព​ដ៏​គួរ​ឲ្យ​ខ្លោចផ្សារ និង​ដោយ​ព្រួយបារម្ភ​ខ្លាច​ភ្លើងទៀន​នោះ បង្ក​អគ្គិភ័យ ទើប​គាត់​ចូលទៅ​សួ​នាំ និង​ប្រាប់​ដល់​អ្នកភូមិ ហើយ​រាយការណ៍ ប្រាប់​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​តែម្ដង​។​
 
​លោក​អនុសេនីយ៍ឯក គឹម ពន្លក ប្រធាន​ក្រុម​បង្ក្រាប​របស់​ស្នងការដ្ឋាន​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍ ក្នុងករណីនេះ​ភ្លាមៗ ក្រោយពី​មាន​បញ្ជា​ពី​លោកស្នងការ​ខេត្ត​។ លោក​គឹម ពន្លក បាន​ប្រាប់ថា ក្មេងប្រុស​ទាំងពីរ​នាក់​បងប្អូន ត្រូវ​លោកស្នងការ​បញ្ជា​ឲ្យ​នាំ​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ទាំងយប់ ដើម្បី​សួ​នាំ អំពី​ដំណើររឿង ឈានទៅរក​ដោះស្រាយ​៕

666asdjflkasd 1111ee1dfsasdfjal 111111111sdfjlas 1111111jdlksfjlaksjdlf

 

Leave a Reply

(*) Required, Your email will not be published