រថយន្ត Mercedes GL320 CDI បើក​បុក​រថយន្ត​Luxus RX300 ខ្ទាត​២០​ម៉ែត្រ ហើយ​ក្រឡាប់​ខ្លួនឯង​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ រថយន្ត Mercedes GL320 CDI  បើក​បុក​រថយន្ត​Luxus RX300 វិលខ្ញាល់​ខ្ទាត​ជាង​២០​ម៉ែត្រ និង​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើងស្តុប បាក់​ជា​ពីរ​កំណាត់

បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ទៅ​ចំហៀង​ខាងឆ្វេង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី ម៉ោង​២​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ ស្ថិតនៅ​ត្រង់ចំណុច ស្តុ​ប​២៩៤ លើ​កំណាត់​ផ្លូវ​លេខ​២៩៤ ប្រសព្វ​ជាមួយ​មហាវិថី​ព្រះ​នរោត្តម ក្នុងភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

 

​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត Mercedes GL320 CDI  ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់ បើកបរ​តាម​បណ្តោយ មហាវិថី​ព្រះ​នរោត្តម ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត Luxus RX300 ពណ៌​ស ជិះ​គ្នា​៣​នាក់​ដែរ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៩៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​ភ្លើងស្តុប រថយន្ត​Luxus RX300 ឆ្លងផ្លូវ​ជិត​ផុត ស្រាប់តែ​រថយន្ត Mercedes GL320 CDI  បើក​ទៅបុក​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​រថយន្ត Luxus RX300​វិលខ្ញាល់​ខ្ទាត​ជាង​២០​ម៉ែត្រ ហើយ​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើងស្តុប រលើង​ទាំង​គល់ បាក់​ជា​ពីរ​កំណាត់ ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ផ្អៀង​ទៅ​ចំហៀង​ខាងឆ្វេង​។ ក្នុង​ហេតុការណ៍​នេះដែរ ពុំ​បណ្តាល​ឲ្យ​នរណាម្នាក់ រងរបួស​ទេ​។​

 

​ប្រព​ភ​ដដែល​បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត Luxus RX300 ឈ្មោះ ណោ ចំរើន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នកមើលការខុសត្រូវ​ក្នុង​កាស៊ីណូ ស្នាក់​នៅផ្ទះ​លេខ E7  បូរី​៣៣៣ ភូមិ​រកា​កោង​ត្បូង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ចំណែក​អ្នកបើករថយន្ត Mercedes GL320 CDI  ឈ្មោះ អេ​រិច ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អាណិកជន​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក ស្នាក់​នៅផ្ទះ​លេខ​១០០ ផ្លូវ​លេខ​៩៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

 

​ក្រោយពេល​កើតហេតុ រថយន្ត​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច ធ្វើការ​វាស់វែង យកទៅ​ធ្វើការ​ដោះស្រាយ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕​

333hjg1133 333ggf1116

 

Leave a Reply

(*) Required, Your email will not be published