មេបញ្ជាការ​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង អះអាង​ប្រឆាំង​ដាច់ខាត​ជាមួយ​កូរ៉េខាងជើង​

, , Leave a comment

​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​អះអាង​រួមគ្នា ដោយ​ប្រកាន់​ជំហរ​ប្រកាសអាសន្ន ដើម្បី​វាយបក​ប្រឆាំង​ទៅនឹង​ប្រទេស​កូរ៉េខាងជើង។

​ ​មេបញ្ជាការ​នាវា​យក្ស US Joint របស់​អាមេរិក លោក Martin Dempsey បាន​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​របស់ខ្លួន គឺ​លោក Jung Seung-jo ដែលជា​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​ទីក្រុង​សេ​អ៊ូ​ល ។​

 

​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ពី​ការសិក្សារ​របស់​ពួកគេ ទៅលើ​កូរ៉េខាងជើង ខណៈដែល​កូរ៉េខាងជើង កំពុង​បន្ត​វាយប្រហារ​តាមរយៈ​ពាក្យសម្តី និង​សកម្មភាព​ផ្សេងៗ​ទៅលើ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​។​

 

​លោក Martin Dempsey បាន​ផ្លាស់ប្តូរ​ផែនការ​ធ្វើដំណើរ​គោល​ចរ​របស់​នាវា​យក្ស US Joint  មកជា​ការធ្វើ​ទស្សនកិច្ច​នៅក្នុង​តំបន់​អាស៊ី ដោយ​ចូល​ចត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ខណៈ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កំពុងស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​

 

​ជាមួយគ្នានេះ លោក Martin Dempsey គ្រោង​នឹង​ចូលជួប​ពិភាក្សា​ជាមួយនឹង​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ចិន នា​ដើម​សប្តាហ៍​នេះ ហើយ​បន្ត​ជួបពិភាក្សា​ជាមួយនឹង​រដ្ឋាភិបាល​ជ​ប៉ុន នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ខាងមុខ ដោយ​ពួកគេ​នឹង​ពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ៕​

Us_Joint

 

Leave a Reply

(*) Required, Your email will not be published