ពលរដ្ឋ​ចិន ក្នុង​ខេត្ត​ស៊ី​ឈួន កំពុង​រង់ចាំ​ជំនួយ ខណៈ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​កើន​ដល់​១៨៤​នាក់​

, , Leave a comment

ប្រជាជន​ក្នុង​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ជាច្រើន​សែន​នាក់ កំពុង​ត្រូវការ​ជំនួយ​បន្ទាន់ បន្ទាប់ពី​ខេត្ត​នេះ រងគ្រោះ​ដោយសារ​កា​ររ​ញ្ជូ​យ​ដី​ដ៏​ខ្លាំង​មួយ ក្នុង​កម្រិត​៧​រី​កទ័រ កាលពី​ថ្ងៃ​សៅរ

​ចុង​សប្តាហ៍​កន្លងទៅ បណ្តាល​ឲ្យ​មនុស្ស​ច្រើនជាង​១៨៤​នាក់​ស្លាប់ ២៤​នាក់​កំពុង​បាត់​ខ្លួន និង​ច្រើនជាង​១១​ពាន់​នាក់​រងរបួស ។​

 

​ខណៈ​នេះ​ផ្លូវ​ចូលទៅ​កាន់​តំបន់​រងគ្រោះ​ត្រូវបាន​កាត់ផ្តាច់ ជាហេតុ​ធ្វើ​ឲ្យ​ការបញ្ជូន​ជំនួយ​ទៅ​សង្គ្រោះ ជួបនឹង​ឧបសគ្គ​។ ឧទ្ធម្ភាគចក្រ​យោធា ជាច្រើន​គ្រឿង ត្រូវបាន​គេ​ប្រើ​នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នៅឯ​តំបន់ភ្នំ ដែល​ពិបាក​ក្នុងការ​ធ្វើដំណើរ ។ ចំណែកឯ​អាកាសធាតុ ក៏​នៅតែ​ជា​បញ្ហា​សម្រាប់​យុទ្ធនាការ​សង្គ្រោះ​លើក​នេះដែរ​។​

 

​យោងតាម​ការព្យាករណ៍​ពី​អាជ្ញាធរ​សង្គ្រោះ​របស់​ចិន បាន​ឲ្យ​ដឹងថា ភ្លៀង​អាច​នឹង​ចាប់ផ្តើម​ធ្លា​ក់នៅ​តំបន់​រងគ្រោះ នៅ​យប់​ថ្ងៃ​ចន្ទ​នេះ  ដែល​បណ្តាល​ឲ្យ​យុទ្ធនាការ​សង្គ្រោះ ក៏ដូចជា​ការនាំ​ជំនួយ​ចូលទៅក្នុង​តំបន់​នោះ កាន់តែ​ពិបាក​ថែមទៀត​។​

 

​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​លើក​នេះ បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​ក្រុង​លូ​សាន ខេត្ត​ស៊ី​ឈួន ដែល​សំណង់​អគារ​ជាច្រើន​ទទួលរង​ការ​ខូ​ត​ខាត និង​ដួលរលំ​យ៉ាងធ្ងន់ធ្ងរ​។ អ្នកស្រុក​ជាច្រើន​ត្រូវ​បង្ខំចិត្ត​រស់នៅ​ក្រៅ​ផ្ទះ ខណៈដែល​តង់ និង​អាហារ រួមទាំង​ថ្នាំសង្កូវ កំពុង​ខ្វះខាត ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​វាយ​ប្រតាយប្រតប់​គ្នា ដើម្បី​ប្រមូលយក​ស្បៀង​ដែល​សេសសល់​នៅក្នុង​ទីក្រុង​បន្តិចបន្តួច។​

 

​រដ្ឋាភិបាល​ចិន​បាន​និយាយថា ពួកគេ​កំពុង​ព្យាយាម​ក្នុង​ការជួយ​ទៅដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​មកទល់ពេលនេះ ជំនួយ​នៅតែ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ពួកគេ​នៅឡើយ ៕
9073614_448x252

 

Leave a Reply

(*) Required, Your email will not be published