ចិន សាកល្បង​ប្រតិបត្តិការ នាវា​ផ្ទុក​យន្តហោះ ដ៏​ទំនើប​របស់ខ្លួន នៅ​សមុទ្រ​អន្តរជាតិ​

, , Leave a comment

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​របស់​ប្រទេស​ចិន ឈ្មោះ Liaoning គ្រោង​នឹង​ចាក​

ចេញពី​កំពង់ផែ​យោធា​ប្រទេស​ចិន ដើម្បី​សាកល្បង​ប្រើប្រាស់​នៅក្នុង​សមុទ្រ​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៣​នេះ ។​

 

​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​នេះ ត្រូវបាន​គេ​អះអាងថា បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​ប្រតិបត្តិការ​ជា​លើកដំបូង នៅលើ​ផ្ទៃ​ទឹក​ស្ថិត​នៅក្បែរ​កំពង់ផែ​ទ័ពជើងទឹក Qingdao របស់​ចិន ដែលមាន​សមត្ថភាព​ចត​នាវាចម្បាំង​យក្ស​បានជា​ច្រើន​គ្រឿង ។​

 

​មន្ត្រី​ឯកទេស​ជាន់ខ្ពស់​នៃ​កង​យោធា​ជើង​ទឹក​ចិន បាន​និយាយថា សាកល្បង​ប្រតិបត្តិការ​របស់​នាវា Liaoning  នៅ​ដែនសមុទ្រ​អន្តរជាតិ​លើក​នេះ គឺមាន​សភាព​ខ្លាំងក្លា​ជាង​ការសាកល្បង​មុនៗ ព្រោះនេះ​ជា​តម្រូវការ​ចាំបាច់​រប​ស់នា​វា​នេះ ក្នុង​ការផ្ទុក​យន្តហោះ​ចម្បាំង ដោយ​ឯករាជ្យ​ពេញលេញ ដើម្បី​ការពារ​ដែន​គោក​របស់​ប្រទេស ។​

 

​គួរ​បញ្ជាក់ថា  នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​របស់​ចិន​មួយ​នេះ ត្រូវបាន​រដ្ឋាភិបាល​ចិន ផលិត​និង​ផ្តល់​ដល់​កង​យោធា​ជើង​ទឹក​ចិន​សម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​បូរណភាព​ទឹកដី កាលពី​ខែកញ្ញា ឆ្នាំ​២០១២ កន្លងទៅ ដែល​ការបញ្ចេញ​នាវា​នេះ បានធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​ជាច្រើនលើក​ពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក និង រុស្ស៊ី មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ផងដែរ ៕​

China-aircraft-carrier

 

Leave a Reply

(*) Required, Your email will not be published