យប់​ស្ងាត់​រថយន្ត​ទំនើប​២​គ្រឿង បោល​បុក​គ្នា​ក្រឡាប់​ផ្ងារជើង មាន​លូន​ចេញមកក្រៅ​ទាំង​ព្រលឹងចុងសក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បាន​បើក​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣​នៅ​ចំណុច​ផ្លូវ​លេខ​២៩៤ កែង​ជាមួយ​មហាវិថី ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន បណ្តាល​ឲ្យ​រថយន្ត​មែក​សឺ​ដេ​ស ជ្រុល​ទៅបុក​បង្គោល​ស្លាកស​ញ្ញាច​រាច​រណ៍ បាក់​អស់​១​ដើម និង​បង្គោល​ភ្លើងស្តុប​ដាច់​អស់​១​ដើម រួច​ក្រឡាប់​ផ្ងារជើង​ច្រងាង ហើយ​ភាគី​ម្ខាង​ទៀត​គឺ​រថយន្ត​ឡិច​ស៊ី​ស បាន វិល​ខ្ទាត​ត្រឡប់​ក្បាល​ថយក្រោយ​នៅលើ​ទ្រូងផ្លូវ ប៉ុន្តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ពុំមាន​នរណាម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះទេ។​


​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​រថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-0536 បើកបរ​ដោយ​ឈ្មោះ លាត ចំរើន អាយុ​២៦​ឆ្នាំ ។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក មែក​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-8878​បើកបរ​ដោយ​ឈ្មោះ អេ​រិត អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ឡិច​ស៊ី​ស​បើកបរ​តាម​បណ្តោយ​ផ្លូវ​២៩៩ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​ផ្លូវកែង​ជាមួយ​មហាវិថី​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ក៏បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក មែក​សឺ​ដេ​ស ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​មែក​សឺ​ដេ​ស ជ្រុល​ទៅបុក​ចំ​បង្គោល​ភ្លើង ស្តុ​បដា​ច់​អស់​មួយ​ដើម  រួច​ក្រឡាប់​ផ្ងារជើង​។

ចំណែក​អ្នករួមដំណើរ ក្នុង​រថយន្ត ចំនួន​៣​នាក់​បាន​លូន​ចេញមកក្រៅ​ទាំង​ព្រលឹងចុងសក់ ដោយ​ម្នាក់ៗ​មុខ​ស្លេកស្លាំង ប៉ុន្តែ​សំណាងល្អ​ណាស់ ដែល​ក្នុង​គ្រោះថ្នាក់​ដ៏​ធំ​នេះ គ្មាន​អ្នកណា​រងរបួស​ធ្ងន់ធ្ង​រ និង​បាត់បង់​អាយុជីវិត​នោះទេ ។ ចំណែក​រថយន្ត​ឡិច​ស៊ី​ស បាន​វិល​ខ្ទាត​ទៅក្រោយ​រង​កា​ខូចខាត​ធ្ងន់ធ្ងរ​ដូចគ្នា​។ សមត្ថកិច្ច បាន​បញ្ជាក់ថា គ្រោះថ្នាក់​នេះ​បង្កឡើង ដោយសារ​អ្នកបើកបរ​រថយន្ត​ទាំង​២ បើករថយន្ត​ក្នុង​ល្បឿន​លឿន គ្មាន​ការយោគយល់ និង​អធ្យាស្រ័យ​គ្នា ពេល​បើក​មកដល់​ចំណុច​ផ្លូវកែង ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ​សាធារណៈ​បែបនេះ ៕

22-April

 

Leave a Reply

(*) Required, Your email will not be published