ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ដួល ធ្លាក់​មនុស្ស​រដូករណែល​ពេញ​ផ្លូវ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត បើក​កិន​ស្ត្រី​រងគ្រោះ​រងរបួស​ធ្ងន់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កាលពី ​វេលា​ម៉ោង​២​និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៣ នៅលើ​ផ្លូវ​២៧១ ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ​ជិះ​គ្នា​៤ ​នាក់ ដែល​ក្នុងនោះ​មាន​ស្រី​៣​នាក់ បើក​បុក​ពីក្រោយ​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹក​ប៊ិក បណ្តាលឱ្យ​ដួល​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ធ្លាក់​មនុស្ស​រដូករណែល​ពេញ​ផ្លូវ ហើយ​ក្នុង​ហេតុការណ៍​នោះ មាន​ម៉ូតូ​ស្មាស​វី ពណ៌​សលាយ​ខ្មៅ​មួយគ្រឿង​ទៀត បើក​មកពី​ក្រោយ​កិន​ស្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។​


​មុនពេល​កើតហេតុ​ក្រុម​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1A-6782 តាមផ្លូវ​លេខ​២៧១ ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹក​ប៊ិក​ជិះ​គ្នា​៣​នាក់​បើក​ពីមុខ​ម៉ូតូ​របស់​ពួកគេ ឯ​ម៉ូតូ​ស្មាស​វី​ពណ៌​សលាយ​ខ្មៅ​ជិះ​គ្នា​២​នាក់​បើក​ពីក្រោយ ។ ពេលនោះ​ម៉ូតូ​គុប​ជ្រុង​ជិះ​រេ​ពេញ​ផ្លូវ និង​ម៉ូតូ​ស្មាស​វី​បើក​តាម ដូចជា​ម៉ូតូ​ទាំង​២​មានបំណង​មិនល្អ ហើយ​ពួកគេ​មិនដឹង​គេច​ទៅណា​ក៏​បុក​ពីក្រោយ​ម៉ូតូ​គុប​ជ្រុង​បណ្តាលឱ្យ ដួល​ធ្លាក់​មនុស្ស​ពេញ​ផ្លូវ ចំណែក​ម៉ូតូ​គុប​ជ្រុង​មិនបាន​ដួល​ទេ ។ ស្ត្រី​ម្នាក់​ដែល​កំពុង​ដួល​ដេក​ឈឺចាប់​រលាត់​ដៃជើង​នោះ ស្រាប់តែ​ម៉ូតូ​ស្មាស​វី​បើក​មកពី​ក្រោយ កិន​មួយ​ទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់​៕

22-April

 

Leave a Reply

(*) Required, Your email will not be published