ខេត្តព្រះវិហារ ៖ សង្ឃ កំហូចមួយអង្គឈ្មោះលួន លឿម អាយុ៣៨ឆ្នាំ គង់នៅវត្តគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន បានចាប់ក្មេងស្រីអាយុ៦ឆ្នាំ ម្នាក់រំលោភ
សេពសន្ថវៈនៅលើកុដិ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ប៉ុន្តែមិនទាន់បានស៊ីជម្រៅទេ ដោយសារក្មេងស្រីបានស្រែកផ្អើលអ្នកជិតខាង។
អធិការប៉ូលិសស្រុកគូលែន បានឱ្យដឹងថា តាមចម្លើយសារភាពរបស់សង្ឃកំហូចឈ្មោះ លួន លឿម បានឱ្យដឹងថា នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ខណៈប្រជាពលរដ្ឋកំពុងកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងវត្តគូលែនជើង សង្ឃឈ្មោះ លួន លឿម បានហៅក្មេងស្រីរងគ្រោះឱ្យឡើងទៅលើកុដិ ហើយក៏យកទឹកក្រូចចាក់ឱ្យផឹក ដោយមានការនិយាយលួងលោម សព្វបែបសព្វយ៉ាង ។
បន្ទាប់មកសង្ឃឈ្មោះ លួន លឿម ក៏បានយកទូរស័ព្ទដៃបើករឿងតុក្កតាឱ្យ ក្មេងស្រីរងគ្រោះមើល និងបានយកខ្នើយឱ្យនាងក្រាបមើលរឿងតុក្កតា ហើយក្រោយមកសង្ឃកំហូចនោះក៏ស្រាតស្បង់ចេញរួចឱបក្មេងស្រីរងគ្រោះពី ក្រោយ និងយកលិង្គដាក់បញ្ចូលប្រដាប់ភេទ ប៉ុន្តែដោយសារក្មេងស្រីរងគ្រោះនោះនៅតូចក៏បានស្រែក ហើយខាំដៃសង្ឃកំហូចយំរត់ចុះពីលើកុដិទៅប្រាប់ម្តាយអំពី ហេតុការណ៍ដែលបានកើតឡើង ក៏នាំគ្នារត់ទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ៕