ការ​ចល័ត​អាវុធ​និង​កម្លាំងយោធា ដោយ​មិន​ក្រែង​ញញើត​របស់​កូរ៉េខាងជើង ជា​ទម្ងន់​សម្រាប់​ការចរចា ឬ​ជាស​ញ្ញា​នៃ​ការផ្ទុះ​សង្គ្រាម ?

, , Leave a comment

​ក្រុង​ព្យុងយ៉ាង ៖ កូរ៉េខាងជើង​បានរៀបចំ​បញ្ជូន​កាំ​ជ្រូច​ពីរ បន្ថែមទៀត​ទៅកាន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ដែល​បង្ហាញ​ពី​ការប្រកាន់​ជំហ​សាកល្បង​នៅពេល

​ឆាប់ៗ​ខាងមុខនេះ ទន្ទឹម​ពេលដែល​កូរ៉េខាងត្បូង និង​ប្រទេស​សម្ព័ន្ធមិត្ត​រំពឹងថាកូរ៉េខាងជើង នឹង​ចាប់ផ្តើម​សាកល្បង​អាវុធ​នៅ​ឆ្នេរ​ភាគ​ខាងកើត​នៅក្នុង​កំឡុង​សប្តាហ៍​ ក្រោយនេះ ដោយ​នាំ​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​ខ្ពស់ ឈានដល់​ផ្ទុះអាវុធ​កើតឡើង​។​


​បើតាម​មន្ត្រី​យោធា​កូរ៉េខាងត្បូង ដែល​មិន​ប្រាប់​អត្តសញ្ញាណ បាន​ឲ្យ​ដឹងថា ផ្កាយរណប​ចាប់បាន​សកម្មភាព​រប​ស់​យោធា​កូរ៉េខាងជើង ក្នុងការ​ផ្លាស់ប្តូ​រកាំ​ជ្រូច​ពីរ ទៅ​ដាក់​ជិត​ខេត្ត ហាម​ហ្គី​យ៉ុង របស់​កូរ៉េខាងត្បូង​។ ការ​ចល័ត​កាំ​ជ្រូច​ចំនួន​ពីរ​នេះ ស្រប​ពេលដែល​អាវុធ​នៅ​តំបន់​ផ្សេង​ក៏​ចល័ត​បន្តបន្ទាប់​ដែរ​ដែល​បង្ហាញថា កូរ៉េខាងជើង​មាន​កម្លាំង​យោធា​គ្រប់គ្រាន់ សម្រាប់​ប្រើពេល មាន​សង្គ្រាម​កើតឡើង​។​


​ពាក់ព័ន្ធ​បញ្ហា​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ នោះ​ផងដែរ សារព័ត៌មាន​រដ្ឋ របស់​កូរ៉េខាងជើង បាន​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣​ថា គណកម្មាធិការ​ការពា​រ​ជាតិ​របស់​ទីក្រុង​ព្យុងយ៉ាង បាន​យល់ព្រម​ឈានដល់​ការចរចា​ដើម្បី​ដោះ ស្រាយ​បញ្ហា ប៉ុន្ដែ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេ​អ៊ូ​ល​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព  បង្កហេតុ​របស់​ពួកគេ​ជាមុនសិន ពោលគឺ​អាមេរិក និង​កូរ៉េខាងត្បូង​ត្រូវ​ទទួលស្គាល់​ភាព​គឃ្លើន របស់​ពួកគេ ហើយ​ធានា​អះអាងថា នឹងមិន​ជ្រើស​យក​ល្បែង​សង្គ្រាម​នុយក្លេអ៊ែរ ប្រឆាំង​ជាមួយ​កូរ៉េខាងជើង​នោះទេ ៕

22-April2

 

Leave a Reply

(*) Required, Your email will not be published