ទើបតែ​អាយុ​១៧​ឆ្នាំ ត្រូវ​ឪពុកចុង​ចាប់រំលោភ​ញឹកញយ ហើយ​គូ​ដណ្តឹង​បែកចិត្ត ប៉ង​សម្លាប់ខ្លួន​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្មេងស្រី​អាយុ ១៧​ឆ្នាំ​ម្នាក់ ដោយសារតែ​ខឹង​នឹង​ឪពុកចុង​ចាប់រំលោភ អស់​រយៈពេល​ជាង​៣​ខែ មកហើយ ខណៈដែល​ខ្លួន មាន​គូ​

ដណ្តឹង​រួចទៅហើយ តែ​ត្រូវបាន​គូ​ដណ្តឹង​សុំ​ផ្តាច់​ពាក្យ បានសម្រេច​ចិត្ត​បញ្ចប់ជីវិត​របស់ខ្លួនតាមរយៈ ​ការ​លេបថ្នាំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៣​នេះ ស្ថិតនៅ ភូមិ​ជន្លាត់ដៃ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ប៉ុន្តែ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ខណៈ​កម្លាំង​សមត្ថកិច្ច កំពុង​តាម​ចាប់ខ្លួន​ឪពុក​តិ​រិ​ច្ឆា​ន ។​


​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ  សុខ ស្រី​ពេជ្រ អាយុ​១៧​ឆ្នាំ រស់នៅ​ផ្ទះជួល ភូមិ​បា​គូ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ និង​មាន​គូ​ដណ្តឹង​ស្នាក់នៅ​ក្រុង​តាខ្មៅ ។  រយៈពេល ៣​ខែ​មកនេះ នារី​រងគ្រោះ​ត្រូវបាន​ឪពុកចុង​របស់ខ្លួន​ឈ្មោះ រិ​ន អាយុ​ជាង ៤០​ឆ្នាំ ចាប់រំលោភ​បានសម្រេច ដែល​នាំ​ឲ្យ​នាង​មានការ​តូចចិត្ត​រហូតដល់​លេប​ថ្នាំ​សម្លាប់ខ្លួន​តែ​មុ្ត​ង ​។ រឿងរ៉ាវ​ដែល​ឪពុកចុង ចាប់រំលោភ នាង​បាន​លេចឮ​ព័ត៌មាន​ដល់​គូ​ដណ្តឹង ហើយក៏​មានការ សុំ​ផ្តាច់​ពាក្យ​ធ្វើ​ឲ្យ​នាង​ឈឺចាប់ និង​អស់សង្ឃឹម​យ៉ាងខ្លាំង​។​


​ក្រោយមកទៀត ដោយសារ​នាង​មានការ​ខ្មាស់អៀន នឹង​អ្នក​ស្រុកភូមិ ផង​នោះ ក៏​សម្រេច​លេបថ្នាំ​ផ្តាច់ជីវិត​ខ្លួនឯង​តែម្តងទៅ ហើយ​នារី​រងគ្រោះ​ត្រូវ​ឪពុកចុង​ចាប់រំលោភ យូរណាស់​មកហើយ​នៅ ចំណុច​ផ្ទះជួល​សង្កាត់​ជ័យជំនះ ក្រុង​តាខ្មៅ  រហូត​នៅ​ថ្ងៃ ទី​២០​ខែមេសា ឆ្នាំ ២០១៣​នេះ រឿងរ៉ាវ​របស់​នាង​បាន​បែកធ្លាយ​ឮ​ដល់​គូ​ដណ្តឹង​របស់​នាង ធ្វើ​ឲ្យ​នាង​មានការ​អៀនខ្មាស នឹង​តូចចិត្ត​ជាមួយ​ឪពុកចុង​ផង​នោះ​ក៏​សម្រេចចិត្ត​លេបថ្នាំ ធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​ភូមិ ជន្លាត់ដៃ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​៕

22-April1

 

Leave a Reply

(*) Required, Your email will not be published