រឿង​ដែល​កូនប្រសា​រលោក ប្រាជ្ញ ចន្ទ បាញ់បោះ​សេរី​ក្នុង​វង់​ផឹកស៊ី​គ្មាន​ភ្លេង ល្បី​ពេញ​ខេត្តបាត់ដំបង​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ករណី​បាញ់បោះ​សេរី មួយ​បាន​កើតឡើង ធ្វើ​ឲ្យ​ផ្អើល​អ្នកភូមិ​នៅ​ចំណុច​ផ្ទះ​ផឹកស៊ី​គ្មាន​ភ្លេង​កំដរ​មួយ​នៅ ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ នា​វេលា​ម៉ោង​ប្រមាណ​១៦​រសៀលនា​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣​នេះ ហើយ ជន​ទំនើង​ដែល​បង្ក​ការបាញ់បោះ​សេរី​ចំនួន​៤​ទៅ​៥​គ្រាប់​នោះ គឺជា​កូនប្រសា​របស់លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​បាត់ដំបង និង​ជា​អ្នកជំនួញ​វិនិយោគ​ផ្សារលើ ខេត្តបាត់ដំបង និង​ផ្សារ​ថ្មគោល​ផងដែរ ។


​សមត្ថកិច្ច​នគរបាល​ស្រុក​ឯក​ភ្នំ គឺ​លោក​អធិការរង ចង់ សោ​ភ័​ណ្ឌ បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ថា ករណី​បាញ់បោះ​សេរី​នោះ​ពិតជា​មាន​មែន ដែល​បង្កដោយ​មន្ត្រី​គយ​ម្នាក់​ប្រចាំ​ច្រកទ្វារព្រំដែន​ក្នុង ខេត្តបាត់ដំបង ខណៈដែល​កំពុង​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ ត្រា ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​អភិបាលខេត្ត​បាត់ដំបង ប៉ុន្តែ​លោក​មិនបាន​ស្គាល់​អត្តសញ្ញាណ​ជនបង្ក​នោះ​នៅឡើយ​ទេ ។  ដោយមាន​មន្ទិល​បែបនេះ សូម​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មេត្តា​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ផង ដើម្បី​ឲ្យ​ដឹងថា តើ​ជន​ទំនើង​ដែល​បាញ់បោះ​សេរី​ពេល​កំពុង​ផឹកស៊ី​នោះ ជា​កូនប្រសា​របស់​អភិបាលខេត្ត​បាត់ដំបង ឬ​ជាម​ន្ត្រី​គយ​៕ 

21-Arpil

 

Leave a Reply

(*) Required, Your email will not be published