ក្មេងស្ទាវ​កែវ​ចូល​រោងការ​ផ្អើល​រត់​ជាន់ជើងគ្នា

, , Leave a comment

​ខេត្តកំពត ៖ ពិធី​កាត់​ផ្លែឈើ​ក្នុង​មង្គលការ​មួយ បានក្លាយ​ជាការ​ភ័យរន្ធត់​ផ្អើល​រត់​ជាន់គ្នា​ទាំង​អ្នក​ដើមការ​និង​ភ្ញៀវ​ព្រមទាំង​អ្នកភ្លេង​បន្ទាប់ពី​យុវជន​ម្នាក់​ត្រូវគេ​គប់​នឹង​កែវ​របួស​បែកក្បាល​ហូរឈាម

និង​ម្តាយ​ខាង​ស្រី​ព្រមទាំង​សាច់ញាតិ​ម្នាក់ទៀត​ដួលសន្លប់ ។​

 

​តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា ពិធីមង្គលការ​នេះ​បានរៀបចំ​ឡើង​កាលពី​ថ្ងៃ​៦​កើត​ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៦ មេសា នៅ​កោះ​តា​ព្រហ្ម ភូមិ​បឹង​ធំ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។ ពិធី​បាន​ប្រារព្ធ​ធ្វើទៅ​តាម​ទំនៀមទម្លាប់​តាំងពីព្រឹក​រហូតដល់​ល្ងាច ដោយមាន​ប្រគំ​តន្ត្រី​យ៉ាង​អឺងកង​ផង ដែរ ។ លុះ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ខណៈ​ភ្ញៀវ​ទាំងសងខាង​កំពុង​ពិសា​ភោជនាហារ និង​ចូលដល់​ពិធី​កាត់​ផ្លែឈើ ស្រាប់តែ​កើតមាន​ជម្លោះ​មួយ​នៅក្នុង​រោងការ​នេះ ដោយមាន​ចាន​និង​កែវ ហើរ​ព្រោងព្រាត​ស្រោច​ដាក់គ្នា ។ ពេលនោះ​ធ្វើឱ្យ​ភ្ញៀវ​ដែល​ចូលរួម​និង​ក្រុម​អ្នកភ្លេង​បាន​រត់​ចែកផ្លូវ​គ្នា​អស់ហើយ​ម្តាយកូន​ក្រមុំ និង​ស្ត្រី​ម្នាក់ទៀត​ដែលជា​សាច់ញាតិ​ខាង​ស្រី​សន្លប់ ។ ចំណែក​យុវជន​ម្នាក់​នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​បាន​រងរ​បួស​ក្បាល​ហូរឈាម​ជោក​អាវ ត្រូវបាន​គេ​គ្រាហ៍​ចេញពី​រោងការ។​

 

​បន្ទាប់ពី​មាន​ផ្ទុះ​អំពើហិង្សា​ដាក់គ្នា​នៅក្នុង​រោងការ​នោះ​មាន នគរបាល​ប៉ុស្តិ៍​អង្គ​សុរភី​ដឹកនាំ​ដោយ​លោក​ច្រឹង យ៉ុង នាយរង​ប៉ុស្តិ៍​ក៏បាន​នាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចំនួន​៦​នាក់​មកដល់​កន្លែងកើតហេតុ ។ ទោះជា​យ៉ាងណា ការសួរនាំ​មិនអាច​ដឹងថា ជម្លោះ​នោះ​ផ្ទុះ​ចេញពី​ខាង​ណា​ទេ ព្រោះ​មនុស្សម្នា​ចូលរួម​ច្រើន ប៉ុន្តែ​មាន​រងរបួស​ម្នាក់ បែកក្បាល​ដោយសារ​គេ​គប់​នឹង​កែវ​ត្រូវ រីឯ​ម្តាយកូន​ក្រមុំ​ដែល​សន្លប់​នោះ​ក៏​មិនមាន​រងរបួស​អ្វី​ដែរ តែដោយសារ​គាត់​រន្ធត់​ពេក ។​

 

​ចំណែក​ឪពុក​កូនក្រមុំ​វិញ​បាន​គ្រវីក្បាល​ហើយ​និយាយថា គាត់​ខាតបង់​ច្រើន​ព្រោះ​ម្ហូបអាហារ​នៅសល់​២០​តុ​ទៀត​ដែល​ភ្ញៀវ​មិនទាន់​មក ស្រាប់តែ​កើត​ជម្លោះ​មិនដឹង​ចេញពី​ណា ថែមទាំង​ធ្វើឱ្យ​ខកខាន​មិនបាន​កាត់​ផ្លែឈើ ហើយ​ភ្ញៀវ​ក៏​ចាក​ចេញពី​រោងការ​ស្ងាត់​អស់៕

06ff956a-17a5-4d54-a794-313ffde9cd01

 

Leave a Reply

(*) Required, Your email will not be published