នី មុនីនាថ ខំ​រកប្រាក់​បង់​រំលស់​ថ្លៃ​ផ្ទះ​មិនទាន់​នឹកនា​រឿង​រៀបការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ខណៈ​តារា​មួយចំនួន​សម្រេចចិត្ត​ភ្ជាប់ពាក្យ និង​មួយចំនួនទៀត​ព្រម​ទទួលយក​ផ្កាស្លា​រួចហើយនោះ ប៉ុន្តែ​សម្រាប់​តារា​សម្តែង​ខ្មៅ​ស្រអែម​ស្រស់​នាង នី មុនីនាថ ដែល

​កំពុងតែ​ឆក់យក​តំណែង​តួឯក​ជា​បន្តបន្ទាប់ នៅ​មិនទាន់​លេចឮ​ពី​គម្រោង​ចូល​រោងការ​នៅឡើយ​ទេ បើទោះបីជា​មុននេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​កំពុង​ត្រៀម​ភ្ជាប់ពាក្យ​ក៏ដោយ ។​

 

​មួយរយៈ​ចុងក្រោយ​នេះ នី មុនីនាថ កំពុងតែ​ឡើង​កូដ​នៅក្នុង​ដំណើរ​ជីវិត​លើ​វិថី​សិល្បៈ ដោយ​នាង​ទទួល​តំណែង​តួឯក​ជា​បន្តបន្ទាប់​មិន​ចាញ់​តារា​សម្តែង​នាង​សា​រ៉ា​យ ស​ក្ខ​ណា ឡើយ ។ ភាពជោគជ័យ​នៅក្នុង​អាជីព​នេះ​អាចជា​មូលហេតុ​មួយ​ចម្បង​ដែល​ធ្វើឱ្យ​តារា​សម្តែង​សម្បុរ​ស្រអែម​ស្រស់​ពូកែ​បង្ហូរទឹកភ្នែក​រូប​នេះ​ហាក់​មិនទាន់​ចង់​ទទួលយក​ផ្កាស្លា​ពី​បុរស​ណា​ម្នាក់​នៅក្នុងពេល​នេះឡើយ បើទោះបីជា​នាង​សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​នឹង​ចូល​រោងការ​នៅ​ចុងឆ្នាំ​២០១៣ នេះ​ក៏ដោយ ។​

អ្នកស្រី​ភា​លី ម្តាយ នី មុនីនាថ អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពីពេល​ថ្មីៗ​នេះ​ថា រហូតមកដល់​ពេលនេះ​កូន​របស់​អ្នកស្រី​នៅ​មិនទាន់​គិត​រឿង​គូស្រករ​នៅឡើយ​ទេ ខណៈដែល​អាជីព​សិល្បៈ​របស់​នាង​កំពុងតែ​បោះជំហាន​ទៅមុខ​នោះ ។ រឿង​រៀបការ​សម្រាប់ នី មុនីនាថ គឺអាច​កើតឡើង​នៅក្នុង​រង្វង់​២​ទៅ​៣​ឆ្នាំ​ខាងមុខ​ទៀត ព្រោះថា​កូន​របស់​អ្នកស្រី​ចង់​ប្រឡូក​នៅក្នុង​អាជីព​សិល្បៈ​ឱ្យបាន​យូរ​បន្តិច ។ ទោះជា​យ៉ាងណាក្តី អ្នកស្រី​ទទួលស្គាល់ថា នី មុនីនាថ មាន​គេ​ទាក់ទង​ច្រើន តែ​នាង​នៅ​មិនទាន់​ឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ​ទៅកាន់​បុរស​ណា​ម្នាក់​នៅឡើយ​ទេ ។​

អ្នកស្រី​ភា​លី បញ្ជាក់ថា រឿង​អនាគត​កូន​សម្រាប់​អ្នកស្រី​គឺ​មិន​ជ្រៀតជ្រែក​ឡើយ ប្រសិនបើ​កូន​ស្រឡាញ់​អ្នកណា​នោះ គឺ​អ្នកស្រី​មិន​ជំទាស់​ឡើយ គ្រាន់តែ​ក្នុងនាម​ជា​ម្តាយ​អ្នកស្រី​ត្រឹមតែ​ជួយ​មើល​បន្ថែម​ពីលើ​ប៉ុណ្ណោះ ។ កូន​របស់​អ្នកស្រី​នៅ​មិនទាន់​គិតពី​បញ្ហា​គូស្រករ​នាពេល​នេះឡើយ ដោយសារតែ​ការងារ​សិល្បៈ​របស់​នាង​កំពុងតែ​មមាញឹក​ស្ទើរ​ដកឃ្លា​មិនបាន​។ នី មុនីនាថ ជាប់កិច្ចសន្យា​ថត​ខ្សែភាពយន្ត​ចំនួន​២​រឿង​ក្នុងពេល​តែមួយ ហើយ​កិច្ចសន្យា​ដែល​នាង​មិនអាច​ទៅណា​បាន​នោះ គឺ​ការថត​ខ្សែភាពយន្ត​ភាគ​ឱ្យ​ផលិតកម្ម​ខ្មែរ​មេគង្គ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ ។ ទន្ទឹមនឹង​ការទទួលយក​សំណើ​ថត​រឿង​២​ក្នុងពេល​តែមួយ​នេះ ក៏មាន​ផលិតកម្ម​មួយ​ផ្សេងទៀត​ទាក់ទង​ឱ្យ នី មុនីនាថ ថត​ផងដែរ ប៉ុន្តែ​ដោយសារតែ​មិនអាច​ដកឃ្លា​បាន​នោះ នាង​អាច​នឹង​ច្រានចោល​សំណើ​មួយ​នេះ​វិញ ។​

អ្នកស្រី​ជា​ម្តាយ​បញ្ជាក់ថា ការងារ​សិល្បៈ​បាន​ធ្លាក់​មកជា​បន្តបន្ទាប់​ធ្វើឱ្យ​កូន​អ្នកស្រី​មិនអាច​គិត​រឿង​ស្នេហា​នៅក្នុងពេល​នេះឡើយ បើទោះបី​ជាមាន​បុរស​មួយចំនួន​ទាក់ទង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ។ ម្យ៉ាងទៀត​កូន​របស់​អ្នកស្រី​មាន​ភារកិច្ច​ដើម្បី​រកប្រាក់​បង់​រំលស់​ថ្លៃ​ផ្ទះ​ឱ្យបាន​រួច​សិន មុនពេល​ដែល​នាង​សម្រេចចិត្ត​ទទួលយក​ផ្កាស្លា​ពី​បុរស​ណា​ម្នាក់​នោះ ។​«​ប្រសិនបើ នី មុនីនាថ ភ្ជាប់ពាក្យ ឬក៏​រៀបការ​នៅ​ថ្ងៃ​ណា​នោះ គឺ​អ្នកស្រី​នឹងមិន​លាក់បាំង​ឡើយ​»​។ អ្នកស្រី​ភា​លី និយាយ​បែបនេះ​៕

Layl-049 Layl-052 Layl-053

 

Leave a Reply

(*) Required, Your email will not be published