កម្មករ​រោងចក្រ​ហ្វ៊ូ​ល​ហ្វ័​រ​ជូន និ​ត​ធី​ង ជាង​២​ពាន់​នាក់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​តំណាង​រោងចក្រ​បំពេញ​នូវ​លក្ខខណ្ឌ ៨ ចំណុច​

, , Leave a comment

ខេត្តស្វាយរៀង ៖ ក្រុមកម្មករ កម្មការិនី​ជាង​២​ពាន់​នាក់​ធ្វើការ​នៅក្នុង​រោងចក្រ​ផលិត​សម្លៀកបំពាក់​ប្រភេទ​អាវ​ចាក់​នៃ​ក្រុមហ៊ុន​ហ្វ៊ូ​ល​ហ្វ័​រ​ជូន និ​ត​ធី​ង​បាននាំគ្នា​ធ្វើបាតុកម្ម​នៅមុខ​រោងចក្រ

​មិន​ព្រម​ចូលធ្វើការ​រហូត​ផ្ទុះ​ហិង្សា​មួយ​ប្រាវ ទើប​មានការ​ស្ងប់ស្ងាត់ ដោយ​ក្រុមកម្មករ កម្មការិនី​ទាមទារ​លក្ខខណ្ឌ​ចំនួន​៨​ចំណុច តែ​ពុំ​ឃើញ​តំណាង​ក្រុមហ៊ុន​ចេញមក​ដោះស្រាយ ទើប​បង្ក​ឱ្យ​កម្មករ កម្មការិនី​មាន​កំហឹង​ផ្ទុះ​ហិង្សា​យក​ដប​ទឹកបរិសុទ្ធ ដុំថ្ម ផ្លែឈើ និង​ថង់​សំរាម​គប់​ចូលទៅក្នុង​រោងចក្រ តែ​ពុំ​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រោងចក្រ​ឡើយ ។​

 

​ករណីនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២០ មេសា ២០១៣ នៅ​រោងចក្រ​ខាងលើ​មាន​ទីតាំង​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង វេលា​ម៉ោង​១២​ថ្ងៃត្រង់​រហូតដល់​ម៉ោង​៣​និង​៥០​នាទី​រសៀល ហ្វូង​បាតុកម្ម គឺ​កម្មករ កម្មការិនី​បាននាំគ្នា​ឡើង​រថយន្ត​ត្រឡប់ទៅផ្ទះ​វិញ ៕

026c52e8-c9ba-459e-a427-92b271daae19 730fe47b-7e4d-4f6d-b54d-2ba3c4d752f0 424e0080-cc52-4a46-a822-6026948132c1

 

Leave a Reply

(*) Required, Your email will not be published