អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រធាន​សាខា​អគ្គិសនី​អូរ​បែកក្អម​ទាំង​ព្រឹក​ព្រលឹម​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈដែល​អគ្គិភ័យ​បាន​ឆាបឆេះ​លំនៅឋាន​ប្រធាន​សាខា​អគ្គិសនី​អូរ​បែកក្អម​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង

ទំពុន ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃទី​២០ មេសា ២០១៣ ដែល​បណ្តាល​ឲ្យ​ខូចខាត​របស់របរ​មួយចំនួន​។​

 

​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​ត្រូវបាន​រលត់ទៅវិញ ក្នុង​រយៈពេល​១៥​នាទី ដោយសារ​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​បង្អែក​មានជ័យ ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​ឲ្យ​រលត់​សូន្យ​ភ្លាមៗ ដោយ​មិន​ទុក​ឲ្យ​រាលដាល​ដល់​លំនៅឋាន​ផ្សេង​ទៀតឡើយ​។ ប្រភព​ដដែល​បាន​បន្តថា អគ្គិភ័យ​នេះ​បង្កឡើង​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​កុងម៉ា ខណៈដែល​ម្ចាស់ផ្ទះ​ចាក់សោ​ទ្វារ ហើយ​ចេញទៅ​ធ្វើការ​អស់​។​

 

​គួរ​បញ្ជាក់ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ​អឹម សុផាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ប្រធាន​សាខា​អគ្គិសនី​អូរ​បែកក្អម​។ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង និង​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ជាច្រើន​បំពង់ ដោយឡែក​ទ្រព្យសម្បតិ្ត​ដែល​រង​ការខូចខាត សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ដោយសារ​កំពុង​ធ្វើ​កំណត់ហេតុ​៕

89188e20-0aa1-461c-96da-9785e080ec1a

 

Leave a Reply

(*) Required, Your email will not be published