បុរស​ផឹក​ស្រវឹង​ប៉ង​រំលោភ​ប្រពន្ធ​គេ នាង​ដឹងខ្លួន​ទាន់​ស្ទុះ​ស្រែក​ឱ្យគេ​ជួយ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្ត​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី ២០ មេសា បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​បទចោទប្រកាន់​ប៉ង​រំលោភ​ប្រពន្ធ​គេ​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង​១២​

និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ មេសា នៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ទោះយ៉ាងណា​នៅពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់វាយ​ឡើង​ប៉ោង​មុខ រួច​ទើបបាន​ប្រគល់ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​។​

 

​លោក​វរសេនីយ៍ត្រី លឹម ហាក់ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បាន​និយាយ​ឱ្យដឹងថា បុរស​សង្ស័យ​រូបនោះ​មានឈ្មោះ​យិន ផល្លា អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុន ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ប៉ុន្តែ​ទើបតែ​មក​ស្នាក់នៅ​រក​ការងារ​ធ្វើ​នៅ​សង្កាត់​ផ្សារឆ្នាំង បានតែ​៣​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​កើតហេតុ ។ លោក​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​បុរស​រូប​នោះបាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ដើរ​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ ប៉ុន្តែ​មិនទាន់​ដល់​កន្លែង​ស្នាក់នៅ​ផង ក៏បាន​ឡើងលើ​ផ្ទះ​ស្ត្រី​រងគ្រោះ​អាយុ​៥៥​ឆ្នាំ ខណៈដែល​ប្តី​គេ​មិន​នៅ​គឺ​ទៅ​ចាំចំការ ។

 

នៅពេល​ឡើងទៅ​ដល់​នោះ ជនសង្ស័យ​ក៏បាន​បើក​មុង​ចូលទៅ​ដេក​អោប​ស្ត្រី​រងគ្រោះ​ពីក្រោយ​រួច​ប៉ង​រំលោភ តែ​ត្រូវ​ស្ត្រី​រូបនោះ​ដឹងខ្លួន​ទាន់ ហើយ​មាន​ក្លិន​ស្រា​ប្លែក ព្រោះ​ប្តី​គាត់​មិនចេះ​ផឹកស្រា ទើប​ស្ទុះ​ប្រវាយប្រតប់​គ្នា ភ្លាមនោះ​ជនសង្ស័យ​បាន​ស្ទុះ​ចុះមក​ដី ប៉ុន្តែ​បាបកម្ម​បានជា​ន់​ផុង​ក្តារ​ផ្ទះ​ជាប់ជើង​ដក​មិន​រួច ព្រមជាមួយ​ការស្រែក​ហៅ​ឱ្យគេ​ជួយ​របស់​ស្ត្រី​រងគ្រោះ ទើប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​មិនទាន់​ដេក និង​កំពុង​រាំលេង​សប្បាយ​ផង​នោះ បាននាំគ្នា​ស្ទុះ​ទៅ​ជួយ​ចាប់​ជនសង្ស័យ​ខាងលើ​ដល់​លើផ្ទះ​ស្ត្រី​រងគ្រោះ ហើយ​បាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ប៉ោង​មុខ​ទ្រមខ្លួន ទើបបាន​ប្រគល់ឱ្យ​កងរាជអាវុធហត្ថ​តែម្តង ៕

0b4941bb-57f9-4124-9810-5f9e7fef3edc

 

Leave a Reply

(*) Required, Your email will not be published