ចិន ស្នើ​ឲ្យ​ជប៉ុន កាត់បន្ថយ​ចំនួន យន្តហោះ​ចម្បាំង​របស់ខ្លួន នៅ​តំបន់​ដែន​កោះ​ជម្លោះ សេន​កា​គូ​

, , Leave a comment

​ចិន ស្នើ​ឲ្យ​ជប៉ុន កាត់បន្ថយ​ចំនួន​យន្តហោះ​ច​ម្បាំ​របស់ខ្លួន ដែល​កំពុង​ប្រតិបត្តិ​ការហោះ​ឆ្វែល និង​ត្រួតពិនិត្យ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​ចិន ។​ ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​និយាយថា ប្រទេស​ចិន​កំពុង​ការពារ​អធិបតេយ្យភាព​ដែន​កោះ សេន​កា​គូ ហៅ​ជា​ភាសា​ចិន កោះ​ដាវ​យូ ស្ថិតនៅ​សមុទ្រ​ចិន​ខាងកើត ដែល​កំពុង​គ្រប់គ្រង​ដោយ​ប្រទេស​ជប៉ុន ។​

 

​លោកស្រី​បន្តថា ការបញ្ជូន​យន្តហោះ​ចម្បាំង​របស់​ជប៉ុន ប្រតិបត្តិការ​នៅក្នុង​តំបន់​ដែន​កោះ​ជម្លោះ គឺជា​បញ្ហា​មួយ​ដែល​បញ្ជាក់​ច្បាស់​ថា ជប៉ុន​ធ្វើ​ឲ្យ​ភាព​តានតឹង​នៅក្នុង​តំបន់​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ។ លោកស្រី Hue បន្ថែមថា គួរតែ​ជំនួស​មកវិញ​នូវ​ភាព​អត់ធ្មត់​ឲ្យ​បាន​ច្រើនជាង​នេះ និង​ចូលខ្លួន​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន​ឲ្យ​បាន​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា ។ លោកស្រី​និយាយថា ប្រទេស​ជប៉ុន គូរ​តែ​ស្វែ​រក​វិធី​គ្រប់គ្រង​សមរម្យ និង​ដោះស្រាយ​បញ្ហា​ដោយ​ការចរចា ពិភាក្សា និង​ប្រឹក្សា​យោបល់ ជាជាង​ការបង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធា​កាន់តែខ្លាំង​ឡើង​រវាង​ភាគី​ទាំងពីរ​៕​

Japan-fighting-Jets

 

Leave a Reply

(*) Required, Your email will not be published