ទេព បូ​ព្រឹក្ស ធ្វើ​ឲ្យ​អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ប្រតិកម្ម​យ៉ាងខ្លាំង​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី​វ័យក្មេង កញ្ញា ទេព បូ​ព្រឹក្ស កាលពីពេល​ថ្មីៗ​នេះ នាង​បានធ្វើ​ឲ្យ​អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ឈឺក្បាល វិលមុខ​ដោយសារ​នាង​ទាត់​ចោលការ​ច្រៀង​

ជា​តារា​កិត្តិយស ដែល​នាង​បាន​ព្រមព្រៀង​ជាមួយ​ខាង​ទូរទស្សន៍​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

 

កញ្ញា ទេព បូ​ព្រឹក្ស ខណៈដែល​នាង​បាន​យល់ព្រម​ឡើង​ច្រៀង​ជា​តារា​កិត្តិយស​នៅក្នុង​កម្មវិធី “​ប្រស្នា​តារា​” ដែល​ត្រូវ​ថត​ទុក​សម្រាប់​ចាក់ផ្សាយ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​។ អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​រូបនោះ​បាន​ប្រាប់ “​ថ្មី​” ឲ្យ​ដឹងថា កញ្ញា ទេព បូ​ព្រឹក្ស បាន​ព្រម​មក​ច្រៀង​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី “​ប្រស្នា​តារា​” ដែល​នឹងត្រូវ​ថត​នៅ​ថ្ងៃ​ពុធ​ទី​១០ ខែមេសា ប៉ុន្តែ​មុន​មួយថ្ងៃ នាង ទេ​ព្យ បូ​ព្រឹ​ក្យ បែរជា​សុំ​មិន​មក​ច្រៀង​វិញ ខណៈដែល​អ្នកគ្រប់គ្រង​សុំ​នាង​ឲ្យ​មក​កុំ​ខាន ដ្បិតអី ឯកសារ​មួយចំនួន​ដែល​ខាង​កម្មវិធី​បាន​ត្រៀម គឺ​បាន​សរសេរ​ទុក​មុន​រួចរាល់​អស់ហើយ មិន​ងាយ​នឹង​សេ​សេរ​ឡើងវិញ​ទេ​។ អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​រូបនោះ​និយាយថា “​បង​គិត​មើល កម្មវិធី ប្រស្នា​តារា គឺ​តារា​កិត្តិយស​ដែល​បាន​ឡើងមក​ច្រៀង និង​ឲ្យ​ដួងតារា​៣​ដួង​ទស្សន៍ទាយ​នោះ គឺ​ត្រូវ​សរសេរ Script ពី​ជីវប្រវត្តិ​របស់គាត់ (​តារា​កិត្តិយស​) ដូច្នេះ បើក​ញ្ញា ទេព បូ​ព្រឹក្ស សុំ​មិន​មក​ចូលរួម​វិញ​តែ​មុន​មួយថ្ងៃ តើ​ឲ្យ​ខ្ញុំ​ត្រូវ​រៀបចំ​យក​តារា​ណា​មក​ជំនួស និង​ត្រូវ​សរសេរ Script សារជាថ្មី​នោះ​។​

 

​​យ៉ាងណាក៏ដោយ អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ក៏​សម្រេចចិត្ត​ប្តូរ​តារា​កិត្តិយស ខណៈដែល​នៅសល់តែ​ប៉ុន្មាន​ម៉ោង​ទៀត កម្មវិធី​នឹងត្រូវ​ដំណើរ​ការថត​។ អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​រូបនោះ​បញ្ជាក់ថា នៅវេលា​១២ ថ្ងៃត្រង់ (​ថ្ងៃទី​១០ មេសា ២០១៣) កម្មវិធី​ក៏​ដំណើរ​ការថត ក៏​ស្រាប់តែ​ម្តាយមីង​របស់ ទេព បូ​ព្រឹក្ស បាន​ទូរស័ព្ទ​មក​សូមទោស និង​បាន​ប្រាប់ថា បូ​ព្រឹក្ស ឡើង​ឡាន​ទៅ​ប្រទេស​វៀតណាម​កាលពី​ព្រឹក​មិញ​បាត់​ហើយ​។​

 

​កាលដែល​តារា​សិល្បៈ​មួយចំនួន សន្យា​មិន​គោរព​ពេលវេលា ឬ​និយាយ​មិន​ទៀងទាត់​ជាមួយ​ម្ចាស់​ផលិតកម្ម ឬ​អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​នោះ វា​បាន​ក្លាយទៅជា​រឿង​សាមញ្ញ​មួយ​ចំពោះ​តារា​សិល្បៈ​ល្បីៗ​ទៅហើយ ខណៈដែល​ពួកគេ កាន់តែ​មាន​ភាព​ល្បាញ​ល្បី គឺ​កាន់តែ​វាយឫក​៕​

57993_640212352661945_1676614166_n 300112_633308336685680_592343449_n

 

Leave a Reply

(*) Required, Your email will not be published