រាំ​ធុងបាស់​ជាន់ជើងគ្នា ដេញ​កាប់​គ្នា​ផ្អើល​ពេញ​វត្ត សមត្ថកិច្ច​ចាប់បាន​៥​នាក់​ភ្លាមៗ​

, , Leave a comment

​ខេត្តពោធិ៍សាត់​៖ ក្មេង​ទំនើង​២​ក្រុម​រាំ​ធុងបាស់ ជាន់ជើងគ្នា ដេញ​កាប់​គ្នា​ផ្អើល​ពេញ​វត្ត សមត្ថកិច្ច​ចាប់បាន​៥​នាក់​ភ្លាម​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣

ក្នុង​វត្ត​ស្រះចក ស្ថិតក្នុង​សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ប្រជាពលរដ្ឋ​ជាច្រើន បាន​ចូលទៅ​រាំលេង​ក្នុង​វត្ត​ស្រះចក ព្រោះ​មាន​ចាក់ធុងបាស់ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ ធុងបាស់​ចាប់ផ្តើម​ចាក់​បាន​៣០​នាទី ស្រាប់​តែមាន​ក្មេងស្ទាវ​២​ក្រុម​រាំ​ជាន់ជើងគ្នា ហើយ​ដក​កាំបិត​ដេញ​កាប់​គ្នា​ផ្អើល​ពេញ​វត្ត ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ឈប់​រាំ ហើយ​នាំគ្នា​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​ខ្លួន​។​

 

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ចាប់បាន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ ចំនួន​៥​នាក់ ចំណែក​នាក់​ផ្សេងទៀត​រត់គេចខ្លួន​បាត់​៕​

ann-kab-knear-04-19-2013-1

 

Leave a Reply

(*) Required, Your email will not be published