អាមេរិក បញ្ជូន​នាវាចម្បាំង​ខ្នាត​ធំ​ទៅ​សឹង្ហ​បូរី ខណៈដែល​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ខាងកើត កំពុង​បន្ត​

, , Leave a comment

​កង​យោធា​ជើង​ទឹក​អាមេរិក បាន​បញ្ចេញ​នាវាចម្បាំង​ចុងក្រោយ​របស់ខ្លួន ទៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​បង្កើន​វត្តមាន​កង​យោធា​

របស់ខ្លួន​នៅក្នុង​តំបន់​នេះ​។​

 

​នាវាចម្បាំង​ខ្នាត​ធំ ឈ្មោះ USS Freedom របស់​អាម​រិ​ក បាន​ទៅដល់​កំពុងផែរ​របស់​ប្រទេស​សឹង្ហ​បូរី​ហើយ កាលពី​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍​ម្សិលមិញ ។​

 

​នាវាចម្បាំង​នេះ គឺជា​នាវាចម្បាំង​ទី​១​របស់​អាមេរិក ហៅ​កាត់ LCS ដែល​អាច​វាយប្រហារ​ស​ត្រូវ​ក្នុង​ដែនសមុទ្រ ខណៈ​កំពុង​ចត​នៅក្បែរ​ច្រាំង​។​

 

​នាវាចម្បាំង USS Freedom គឺមាន​សមត្ថភាព​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​នាវា​សត្រូវ​ទាំង​លើទឹក និង​នាវាមុជទឹក ដែល​នៅក្បែរ​ច្រាំង ដែល​នាវាចម្បាំង​ជំនាន់​មុនៗ មិនអាច​ធ្វើបាន ។​

 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Timothy Wilke មេបញ្ជាការ​យោធា​នាវា USS Freedom បាន​និយាយថា កង​យោធា​ជើង​ទឹក​អាមេរិក ធ្លាប់តែ​ប្រតិបត្តិការ​លើ​ដែនទឹក​ដែល​នៅ​ឆ្ងាយ​ពី​ច្រាំង ប៉ុន្តែ USS Freedom គឺអាច​ប្រតិបត្តិការ​ក្នុង​សង្គ្រាម​ដែនសមុទ្រ បើទោះជា​កំពុង​ចត​នៅក្បែរ​នឹង​ច្រាំង​ក្តី ។​

 

​អ្នកវិភាគ​នយោបាយ​ពិភពលោក និយាយថា ការបញ្ចេញ​នាវាចម្បាំង​ខ្នាត​ធំថ្មី​បំផុត​របស់​អាមេរិក​លើ​ក​នេះ បញ្ជាក់​យ៉ាងច្បាស់​ពី​ចេតនា​របស់​អាមេរិក ក្នុងការ​ឃ្លាំមើល​សកម្ម​ភាព​របស់​ចិន ខណៈដែល​ចិន​កំពុង​បង្កើន​សកម្មភាព​ទ័ពជើងទឹក​របស់ខ្លួន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត ។​

 

​តាម​ការគ្រោងទុក ទ័ពជើងទឹក​អាមេរិក គ្រោង​នឹង​បញ្ជូន​នាវា LCS នេះ ទៅ​ដែនសមុទ្រ​ប្រទេស​សឹង្ហ​បូរី​រហូតដល់​ទៅ​៤​គ្រឿង​៕​

Uss-Freedom

 

Leave a Reply

(*) Required, Your email will not be published