បុរស​ជនជាតិ​វៀតណាម​២​នាក់ លួច​ម៉ូតូ​Scoopy ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​វៀតណាម​២​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​លួច​កាច់​សោរ​ម៉ូតូ​របស់​បុរស​ម្នាក់​ជា​បុគ្គលិក​នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​។ ហេតុការណ៍​នេះ

កើតឡើង​កាលពី​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្ទះ​លេខ​៧៥B លើ​កំណាត់​ផ្លូវ​២៧១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ លី ប្រុស អាយុ​៣១​ឆ្នាំ និង​ទី​២ ឈ្មោះ រស់ ទិ​ត្យ (​ហៅ​អ៊ីវ​) អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1U-6174 ចំណែក​បុរស​ម្ចាស់​ម៉ូតូ​ឈ្មោះ ចៅ ឈូង អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​។​

 

​ប្រភព​ដដែល​បន្តថា មុន​កើតហេតុ ជនរងគ្រោះ​បាន​បណ្តើរ​ម៉ូតូ Scoopy ពណ៌​ស ស៊េរី​ឆ្នាំ​២០១៣ ស្លាក​លេខ​ភ្នំពេញ 1BL 3578 ចេញពី​ក្នុងផ្ទះ​កើតហេតុ ទៅ​ទុក​នៅខាងមុខ​ផ្ទះ ហើយ​ចូលទៅ​ក្នុងផ្ទះ​វិញ ដើម្បី​រៀបចំខ្លួន​ទៅធ្វើ​ការ ១៥​នាទី​ក្រោយ ឮ​សម្លេង​ស្រែក​ឆោ​រ​ឡោ​រថា ចោរ​កាច់ក​ម៉ូតូ ពេល​ចេញទៅ​មើល​បានឃើញ​បុរស​ជនជាតិ​វៀតណាម​ទាំង​២​នាក់ បណ្តើរ​ម៉ូតូ​របស់ខ្លួន​ចេញ​ទៅបាន​ប្រហែល​១០​ម៉ែត្រ​។​

 

​ក្រោយ​កើតហេតុ​ភ្លាមៗ ក្រុមចោរ​បាន​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច ចាប់បាន​នៅ​ម្តុំ​សង្កាត់​ទឹកល្អក់​ទី​៣៕

ann-kach-kor-motos-04-19-2013

 

Leave a Reply

(*) Required, Your email will not be published