រាយ​ខ្សែលួស​ការពារ​ចោរលួច​សត្វ​ក្ងាន និង​ក្ងោក ដើរ​ទាក់​ឆក់​ស្លាប់​ខ្លួនឯង​

, , Leave a comment

ខេត្ដ​កំពង់ស្ពឺ ៖ សាកសព​បុរស​ម្នាក់​ឈ្មោះ នៅ ធុ​យ អាយុ​៣២​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់​នៅក្បែរ​ទ្រុង​ក្ងាន និង​ក្ងោក​ដោយសារតែ​ដើរ​ទាក់​ខ្សែលួស​ដែល​ខ្លួន​បាន​រាយ​ការពារ​

ចោរលួច​សត្វ​ក្ងាន និង​ក្ងោក​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ ក្នុង​ដីឡូត៍​មួយកន្លែង ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា រូបគេ​បាន​ប្រទះឃើញ​សព បុរស​ឈ្មោះ នៅ ធុ​យ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ គឺជា​អ្នកយាម​ដី​ឲ្យ​គេ ដេកស្លាប់​នៅ​កន្លែងកើតហេតុ​ខាងលើ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ត្រួតពិនិត្យ ។​

​លោក ឃុ​ត សុផល អធិការនគរបាល ស្រុក​សំរោង​ទង​បានឱ្យដឹងថា ក្រោយ​ទទួល​ព័ត៌មាន លោក​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ស្នើ​សុំឱ្យ​នគរបាល​បច្ចេកទេស​ចុះមក​ពិនិត្យ ដែល​ដឹកនាំ​ដោយ​លោក ទង់ វ​ឌ្ឍ​នា ព្រះរាជអាជ្ញារង​ខេត្ត និង​ក្រុមគ្រូពេទ្យ​ជំនាញ នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក​។​

​ក្រោយពី​ធ្វើ​កោសល​វិច័យ​រួច សមត្ថកិច្ច​និង​គ្រូពេទ្យ សន្និដ្ឋានថា ជនរងគ្រោះ​ឈ្មោះ នៅ ធុ​យ ពិតជា​ស្លាប់​ដោយសារ​ដើរទា​ក់​ខ្សែលួស ដែល​ខ្លួន​បាន​រាយ ការពារ​ចោរលួច​សត្វ ក្ងាន និង​ក្ងោក ប្រាកដ​មែន​។ ក្រោយមក​សមត្ថកិច្ច​បា​ន​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

1deadbyecletic

 

Leave a Reply

(*) Required, Your email will not be published