ព្រះរាជអាជ្ញារង ហៀ​ង សុភ័ក្ត្រ នឹង​បន្ត​ការសាកសួរ ជនសង្ស័យ ឌួង ឆាយ កូនប្រុស​ឧក​ញា ឌួង ងៀប​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ព្រះរាជអាជ្ញារង ហៀ​ង សុភ័ក្ត្រ នឹង​បន្ត​ការសាកសួរ ជនសង្ស័យ ឌួង ឆាយ នៅ​រសៀល​ថ្ងៃនេះ​ទៀត បន្ទាប់ពី​ត្រូវបាន​ប​ញ្ចូ​ន​ខ្លួន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

កាលពី​ព្រឹក​មិញ​។​

​ប្រភពពី​តុលាការ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​មិញ​នេះ​ថា កូនប្រុស​របស់​ឧក​ញា ឌួង ងៀប ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ឬ​ឌួង ឆាយ (​ហៅ ក្បាល​ធំ​) នឹងត្រូវ​ព្រះរាជអាជ្ញារង ហៀ​ង សុភ័ក្ត្រ បន្ត​ការសាកសួរ​នៅ​ថ្ងៃរសៀល​នេះ​ទៀត បន្ទាប់ពី​បាន​សាកសួរ​អស់​រយៈពេល​មួយ​ព្រឹក​រួចមក​។​

​ឌួង ឆាយ ហៅ​ក្បាល​ធំ​នេះ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រា​ធានី​ភ្នំពេញ ប​ញ្ជួ​ន​ខ្លួន​ទៅ​តុលាការ​កាលពី​ព្រឹក​មិញ បន្ទាប់ពី​លោក​ឧ​ញ៉ា ឌួង ងៀប នាំ​ជនសង្ស័យ​រូបនេះ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ក្រោយ​ពេលដែល​ជនសង្ស័យ​រូបនេះ បាន​លាក់ខ្លួន​អស់​មួយរយៈ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ព្រះរាជអាជ្ញារង ហៀ​ង សុភ័ក្ត្រ បាន​ចោទប្រកាន់​កូនប្រុស​ឧកញ៉ា ដួង ងៀប អនុប្រធាននាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ​ឈ្មោះ ឌួង គឹម​ឡុង ដែល​បាន​យក​កាំភ្លើងខ្លី​វាយ​ទៅលើ​ក្បាល​និស្សិត​ម្នាក់ បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់​កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បក្ខពួក​ចំនួន​៣​បទល្មើស​។​

​ប្រភពពី​តុលាការ​បាន​ឲ្យ​ដឹង​ទៀតថា លោក ហៀ​ង សុ​ភ័​ក្រ បានសម្រេច​ចោទប្រកាន់ កូនប្រុស​ឧក​ញា ដួង ងៀប ឈ្មោះ ដួង គឹម​ឡុង និង​បក្សពួក ចំនួន​៣​បទល្មើស ទី​១ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ទី​២ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ បទ​ចោទ​ទី​៣ គឺ​ដឹកជញ្ជូន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

​ជនសង្ស័យ ឌួង គឹម​ឡុង ត្រូវបាន​កម្លាំង​រាជ​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន នៅក្នុង​ខុន​ដូ​មួយកន្លែង នៅក្បែរ​សណ្ឋាគារ​កាំបូឌី​យ៉ាណា កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមេសា​កន្លងទៅ ជនសង្ស័យ​វ័យ​១៧​ឆ្នាំ​រូបនេះ បាន​ប្រើប្រាស់​កាំភ្លើង​ខ្លីម៉ាក​រ៉ូឡូ វាយ​សំពង​ជនរងគ្រោះ​ម្នាក់ ជា​និស្សិត​បណ្ដាល​ឲ្យ​រងរបួស​ហូរឈាម​ស្រោច​ខ្លួន និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ហាង​ហ្គេ​ឡាង​ឡា​រ៉ង់ នៅជាប់​ផ្លូវ​៦៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​កាលពី​ម៉ោង​២​យប់​ថ្ងៃទី​១៣​ឈានចូល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ( ថ្ងៃ​ចូលឆ្នាំ​ដំបូង )​ក្នុង​ខណ្ឌចំការមន​។​

​ជនរងគ្រោះ​ឈ្មោះ មុំ ឌី​ណា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៧ ផ្លូវ​លេខ​៤៧៤ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រួមជាមួយ​មិ​ត្ដ​ភ័ក្ដិ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ ឌួង គឹម​ឡុង ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់ ឌួង ឆាយ ហៅ​អា​ក្បាល​ធំ កំពុង​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​រង់ចាំ​ការកាត់ទោស​៕​

888881dfskllllllllllllll

 

Leave a Reply

(*) Required, Your email will not be published