ចោរ​ស្ទើរភ្លើង យក​កាំភ្លើង​ជ​រ័ ទៅ​លួច​រថយន្ដ បើក​ទៅបុក​របង​ផ្ទះ​

, , Leave a comment

ភ្នំពេញ ៖ លួច​រថយន្ដ​គេ​បាន​ហើយ បើក​លឿន​ពេក ជ្រុល​ទៅបុក​របង​ដែក ផ្ទះ​អ្នកស្រុក ត្រូវ​សមត្ថកិច្ច ចាប់បាន​វាយខ្នោះ យកទៅ​កាន់​អធិការដ្ឋាន ចាត់ការ តាម​នីតិវីធី​ច្បាប់​។ ក្រោយ

​កើតហេតុ សមត្ថកិច្ច ដកហូត​បាន​អាវុធខ្លី ជ​រ័​ចំនួន​០២​ដើម​ផងដែរ ។​​ហេតុការណ៍ ចាប់បាន​ចោរលួច រថយន្ដ​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៤ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ ៣១៥ កែង ផ្លូវ​លេខ ៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​កន្លែងកើតហេតុ បញ្ជាក់ថា មុន​កើតហេតុ ជនរងគ្រោះ​ឈ្មោះ គង់ សុធា​រិ​ទ្ថ បើកបរ រថយន្ដ​ម៉ាក រ៉េវ​ហ្វ​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-0221  ចេញពី​ហាង ផឹកស៊ី​មួយកន្លែង ក្បែរ​ផែ​ថ្ម ក្នុង​ខណ្ឌដូនពេញ ។ នៅពេល​មកដល់ ចំណុច​មុខ​អតីត​អធិការដ្ឋាន ខណ្ឌទួលគោគ ជន​រង គ្រោះ​បាន​ឈប់​រថយន្ដ ដោយ​មិនបាន​ពន្លត់​ម៉ាស៊ីន​ទេ ហើយ​ចុះ ទៅ​ជុះនោម ស្រាប់តែ​លិចមុខ ជនដៃដល់​ឈ្មោះ ហេង រ៉ា​ជ​យ័ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ ២៨Eo សង្កាត់​ផ្សារកណ្ដាល ខណ្ឌដូនពេញ បាន​ឡើង​លួច​បើករថយន្ដ​របស់​ជន​រងគ្រោះ​ចេញមក​បាត់​។​

 

​ប្រភព​បាន បញ្ជាក់ទៀតថា នៅពេល​លួច​រថយន្ដ​បាន​ហើយ ជនសង្ស័យ បាន​បើ​យ៉ាង​លឿន​តាម បណ្ដោយ​ផ្លូវ​លេខ​៣១៥ រហូត​ឡើងមក បត់​ផ្លូវ លេខ​៥៩៨ រថយន្ដ​បាន​ជ្រុល​ទៅបុក​របង ដែក ផ្ទះ​អ្នកស្រុក បណ្ដាល​ឲ្យ​ទៅមុខ​លែងរួច ខណៈនោះ សមត្ថកិច្ច​នគរបាល​ចរាចរ ខណ្ឌ​សែន​សុខ បាន ទៅដល់​ហើយ ធ្វើការ​សួរនាំ​ទើប​ដឹងថា ជនបង្ក​ជា​ចោរលួច​រថយន្ដ គេ​ទើប​វាយខ្នោះ​បញ្ជូន​មកកាន់​អធិការដ្ឋាន ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម ច្បាប់​។​ ​បច្ចុប្បន្ន​ទាំង​ជ​នស​ង្ស​យ័ កាំភ្លើង​ជ​រ័ ២ ដើម និង​រថយន្ដ​របស់​ជ​ន​រងគ្រោះ កំពុង​ត្រូវបាន នគ​បាល​ព្រហ្មទណ្ឌ​សែន​សុខ កសាង​សំណុំរឿង បញ្ជូនទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំ ពេញ ៕​

T-0458 T-0456

 

Leave a Reply

(*) Required, Your email will not be published