សម្លាប់​មិត្តភក្តិ​ប្លន់​ម៉ូតូ​លក់​យកលុយ​ឱ្យ​ថ្លៃ​ផឹកស៊ី​បាន​១​ថ្ងៃ​ប៉េអឹម​ចាប់ខ្លួន​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ មេសា បញ្ជូន​ទៅកាន់​សាលា

ដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​សម្លាប់​មិត្តភក្តិ​ប្លន់​ម៉ូតូ​លក់​យកប្រាក់​ឲ្យ​ថ្លៃ​ជំពាក់​គេ ក្នុងពេល​ផឹកស៊ី ។​

 

​យុវជន​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់ខ្លួន​នេះ​មានឈ្មោះ​វ៉ា់ន ភក្តី អាយុ ២៧​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ហ្គី​ង​តា ស្នាក់នៅ​ព្រៃវែង​លិច សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ទាក់ទិន​នឹង​ការឃាត់ខ្លួន​ជន​ស​ង្ស​យ័​ខាងលើនេះ លោក​វរសេនីយ៍ឯក​ពូ ដាវី មេបញ្ជាការរង និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន និង​សន្តិសុខ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កាលពី​វេលាយប់​ថ្ងៃទី​១៣ មេសា ២០១៣​នៅក្នុង​វត្ត​ព្រៃវែង​លិច មាន​ពិធី​ចាក់ធុងបាស​រាំលេង​កម្សាន្ត​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ។​

 

​លោកពូ ដាវី បាន​បន្តថា ក្នុង​ពិធី​នេះ មាន​យុវជន​ម្នាក់​ឈ្មោះ​សូត្រ វីរៈ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គរ សង្កាត់​ពងទឹក ខណ្ឌដង្កោ (​ជនរងគ្រោះ​) បាន​ខ្ចី​ម៉ូតូ​ឪពុក​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង ជិះ​ទៅ​មើល​គេ​រាំ​ធុងបាស​ក្នុង​វត្ត​នោះ ។ រហូតដល់​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​មេឃ​បំរុង ធ្លាក់ ភ្លៀង កម្មវិធី​ត្រូវបាន​បិទ​បណ្តោះអាសន្ន ទើប​ធ្វើ​ឲ្យ​អ្នករាំ និង​អ្នក​ទៅ​ឈរ​មើល​សម្រាក តែ​ខ្លះ​នៅ​រង់ចាំ​រាំលេង​ទៀត ខ្លះ​ក៏​ត្រឡប់ទៅផ្ទះ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​សូត្រ វីរៈ ហៅ​សាក់ ត្រូវបាន​ជនល្មើស​ឈ្មោះ​វ៉ាន ភក្តី កុហកថា ពឹង​ឲ្យ​ជូនទៅ​ទិញ​ថ្នាំញៀន​ដើម្បី​យកមកប្រើ​ប្រាស់ ទើប​សូត្រ វីរៈ បាន​ឌុប​ឈ្មោះ​វ៉ាន ភក្តី ចេញ​បាត់ទៅ ៕​

ac82c1b6-1221-48e7-b647-0deb417f6b70

 

Leave a Reply

(*) Required, Your email will not be published