មន្ត្រី​បម្រើការនៅ​ទីស្តីការ គណៈរដ្ឋមន្ត្រី ត្រូវ​ក្រុមចោរតាម​ប្លន់

, , Leave a comment

​ភ្នំពេញ ៖ មន្ត្រី​បម្រើការ នៅ​ទីស្តីការ គណៈរដ្ឋមន្ត្រី​រួមជាមួយ​ប្រពន្ធ ត្រូវ​ក្រុមចោរ​មាន​គ្នា​ពីរ​នាក់ ធ្វើ​សកម្មភាព ភ្ជង់​និង​វាយ​ប្លន់ យក​ទ្រព្យសម្បត្តិ មានតម្លៃ​ប្រមាណ ៤​ម៉ឺន​ដុល្លារ បន្ទាប់ពី​ជន

រងគ្រោះ ត្រឡប់​ពី​ដើរលេង​វិញ ដោយ​ចុះ​ពីលើ​រថយន្ត​ដើរ​ចូលទៅ​បើក​ទ្ចា​រ ផ្ទះ​ទៅហើយនោះ​។ ករណី អំពើ ប្លន់​ប្រដាប់អាវុធ ដ៏​ព្រហើន​ខាងលើនេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​១៩៩A ផ្លូវ លេខ​៥១៦ ក្រុម​៥២​ភូមិ​១៣​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។​

 

​មន្ត្រីនគរបាល ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុងករណី​ប្លន់​នេះ​មានឈ្មោះ​យ៉ាន់ វ៉ាន់​យ៉ង ភេទ​ប្រុស អាយុ​ជាង​៤៤​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​ទីស្ដីការ គណៈរដ្ឋមន្ត្រី ត្រូវ​ក្រុមចោរ​វាយ រងរបួស​ត្រង់​ក្បាល និង​ប្រពន្ធ​មាន ឈ្មោះ​ថោង នី អាយុ​៤០​ឆ្នាំ​មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់នៅ ផ្ទះកើតហេតុ​ខាងលើ  ។ ចំណែក មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម មិន​ចាំ​ម៉ាក​។ មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជាមួយ​ប្រពន្ធ​និង​កូន​បាន​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​ប្រា​ដូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2I-4707 បាននាំគ្នា​ទៅ​ដើរលេង ។ លុះ​ពេល​ត្រឡប់មក វិញ ក៏​បើករថយន្ត​ចូលទៅ​ក្នុងផ្ទះ ដោយ​ឲ្យ​កូនប្រុស​ជា​អ្នក​បើករបង និង​ទ្វា​ផ្ទះ​។ ខណៈនោះ ស្រាប់​តែមាន​ក្រុមចោរ ២​នាក់ ជិះ​ម៉ូតូ​ចូល​តាម​ពីក្រោយ ហើយក៏​បានធ្វើ​សកម្មភាព​ប្លន់​តែម្តង ដោយ​ក្រុមចោរ​ម្នាក់ ដក​កាំភ្លើង​វាយ​និង​ភ្ជង់​ជនរងគ្រោះ​ជា​ប្តី ដោះយក ចិញ្ចៀនពេជ្រ ។ ចំណែក​ជនល្មើស​ម្នាក់ទៀត ស្ទុះ​ទៅ​ភ្ជង់​ជនរងគ្រោះ​ជា​ប្រពន្ធ​ដោះយក​ខ្សែក​ពេជ្រ និង​ដណ្តើមយក​កាបូប​លុយ ហើយ​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ។​

នគរបាល​បន្តថា ទ្រព្យសម្បត្តិ ដែល​ក្រុមចោរប្លន់​យកទៅ​នោះ រួមមាន​ចិញ្ចៀនពេជ្រ​១​វង់​, ខ្សែ​.​ក​ប្លា​ទីន​១​ខ្សែ​ទម្ងន់​ប្រមាណ​២ តម្លឹង មាន​ដាំ​បន្តោង​ពេជ្រ​១, ទូរស័ព្ទដៃ​ស៊េរី​ទំនើប​៤​គ្រឿង​, ប្រាក់​ខ្មែរ​២​លាន​រៀល ប្រាក់​បាត​២​ម៉ឺន​បាត​និង​ប្រាក់​ដុល្លារ​៣០០​ដុល្លារ សរុប​ជា​ប្រាក់​ទាំងអស់​ប្រមាណ​៤​ម៉ឺន​ដុល្លារ ។ ក្រោយ​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​មូល ដ្ឋា​ន​ចុះមក​ច្រូងច្រាង ធ្ចើ​កំណត់ហេតុ ដើម្បី​កំណត់​មុខសញ្ញា ក្រុមចោរប្លន់​ទាំងនេះ ៕​

Hong-0201 Hong-0200

 

 

Leave a Reply

(*) Required, Your email will not be published