ភ្ញៀវទេសចរ​អន្តរជាតិ ទៅ​ទស្សនា​ខេត្តព្រះវិហារ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ មានការ​កើនឡើង​

, , Leave a comment

​ព្រះវិហារ​ ៖ ចំនួន​ភ្ញៀវ​អន្តរជាតិ ដែល​បានធ្វើ ដំណើរ​ទៅ​ទស្សនា និង​ដើរលេង​កំសាន្ត នៅតាម រមនីយដ្ឋាន និង​ប្រាសាទព្រះវិហារ ក្នុង​ខេត្តព្រះវិហារ មានការ​កើនឡើង នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ក្នុង​ឆ្នាំ​២០១៣​នេះ​។ នេះ​បើ​យោងតាម លោក គង់​វិបុល ប្រធាន​មន្ទីរ ទេសចរណ៍ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​នៅ ក្នុង​របាយការណ៍ របស់ខ្លួន ។​

 

​យោងតាម​របាយការណ៍​របស់ លោក គង់ វិបុល បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ គិត​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៣ ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​អញ្ជើញ ទៅ​ទស្សនា និង​ដើរលេង​កំសាន្ត នៅ​ខេត្តព្រះវិហារ ក្នុងនោះ រួមមាន រមនីយដ្ឋាន ព្រះ​សាទ ព្រះវិហារ ប្រាសាទ កោះកែរ ប្រាសាទព្រះខ័ន និង​ទឹកធ្លាក់ ដែលមាន ចំនួន​សរុប ២១២១៥​នាក់ ក្នុងនោះ ភ្ញៀវ​អន្តរជាតិ មានការ​កើនឡើង ចំនួន​២០៧ កើន​ចំនួន​២០,៣៤​ភាគរយ​។​

យោងតាម​មន្ត្រី សាលាខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹងថា បើទោះបី​នៅ មាន​បញ្ហា​ខ្លះៗ នៃ​បញ្ហា​ព្រំដែន ប្រទេស​ទាំងពីរ​កម្ពុជា ថៃ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ ទាំង​ជាតិ និង​អន្តរជាតិ បានធ្វើ​ដំណើរ ទៅ​កំសាន្ត និង​ទស្សនា ប្រាសាទព្រះវិហារ ចេះតែមាន​ការកើនឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំៗ ។​

ជាមួយគ្នានេះ ដោយសារ តែ​ខេត្តព្រះវិហារ បាន​ប្រែខ្លួន និង​ប្រែ​មុខមាត់​យ៉ាងច្រើន នាពេល​បច្ចុប្បន្ននេះ ធ្វើ​ឲ្យ​មានការ​ចាប់ អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរា​ជាតិ ទៅ​ទស្សនា​នៅ​ទីនោះ​៕​

Pheak-0116

Pheak-0114

Pheak-0113

Pheak-0112

 

Leave a Reply

(*) Required, Your email will not be published