វិធី​បំបាត់​មុន​អង្កាម ដែល​តែងតែ កើតមាន​លើ​ផ្ទៃមុខ​

, , Leave a comment

​ផ្ទៃ​មុខជា​ចំណុច ដំបូង​បំផុត​ដែល មនុស្ស​នៅ​ជុំវិញ ខ្លួន​លោកអ្នក​មើល មុនគេ​បង្អស់ ក្រៅពី​សរីរាង្គ​ផ្សេងទៀត ។ ដូច្នេះ​បញ្ហា មុខ​កើតមុន​ជា​រឿង មួយ​សំខាន់បំផុត​សម្រាប់ មិ​ត្ដ​បុរស​នារី​

នាពេល បច្ចុប្បន្ននេះ ដែល​ធ្វើឱ្យ​ពួកគាត់ ខិតខំ​ព្យាយាម​ធ្វើយ៉ាងណា ដើម្បីឱ្យ ផ្ទៃមុខ​របស់គាត់ ស្រស់ស្អាត និង​ជាទី​គយគន់​របស់​មនុស្ស ផងទាំងពួង ។ ស្ទើរតែ​គ្រប់​មនុស្ស​ទាំងអស់ ទៅហើយ​ដែលមាន កើត​នូវមុន អង្កាម​លើ​មុខ ។ ពេលនេះ​លោកអ្នក​នាង​កញ្ញា ទាំងអស់​ពិតជា ចង់ដឹងថា តើ​ធ្វើយ៉ាងណា​ទើប​កម្ចាត់​បញ្ហា​មុន​អង្កាម នេះ​បាន​។​

​លោកអ្នក​ពិតជា​បាន​ជ្រាប​ជាក់​ជាមិនខាន​ឡើយ អំពី​វិធី​បំបាត់​មុន អង្កាម​នេះ តាមរយៈ​ការធ្វើ​បទសម្ភាសន៍​ជាមួយ អ្នកនាង សោភា ម្ចាស់​ហាង​ម៉ា​លីន​ណា បកស្រាយ​នូវ​ប្រធានបទ ខាងលើនេះ ដើម្បី​ចែកជូន​ដល់​ប្រិ​យ​មិ​ត្ដ អ្នកអាន​យកទៅ អនុវត្ដ​ដើម្បី​ផ្ទៃមុខ ស្រស់ស្អាត​។​

​វិធី​បំបាត់​មុន​អង្កាម​

​មុន​អង្កាម​ជា​ប្រភេទ​មុន​តូចៗ​ដែល​កើត​នៅលើ​មុខ ដែល​ភាគច្រើន​វា​កើត​នៅ​ច្រមុះ និង​ចង្កា​របស់​មនុស្ស​យើង ដែល​ធ្វើឱ្យ​លោកអ្នក​ពិបាក​ក្នុង ការតុបតែង​មុខ ពេលដែល​ចេញទៅ​ណា មក​ណា​ម្ដងៗ​។ ចំណែកឯ​វិធី​បំបាត់ មុន​អង្កាម​វិញ​នោះ វា​មិនមែន​ជាការ លំបាក​អ្វី​ទេ គឺ​គ្រាន់តែ​លោក អ្នកធ្វើការ​បក​ដោយ​ថ្នាំ​បក​មុន យក​វា​ចេញ ហើយ​ធ្វើការ​ម៉ាស្សា មុខ​រាល់​ពេលដែល​បក​មុន។ លោកអ្នក​អាច​ប្រើ​ជា​ឡេ​ការពារ​ផ្ទៃមុខ នៅពេលដែល​លោកអ្នក ចេញទៅ​ខាងក្រៅ កុំ​បណ្ដោយឱ្យ​ផ្ទៃមុខ ត្រូវ​កម្ដៅថ្ងៃ​ដោយ​គ្មានអ្វី​មកជួយ​ការពារ​នោះ ។ កម្ដៅថ្ងៃ​អាចធ្វើឱ្យ​លោកអ្នក កើតមុន និង​ជាំមុខ​បាន​ដោយ​ងាយ​។​

​ជាធម្មតា​នៅពេលដែល​ត្រឡប់​មកពី​ខាងក្រៅ ផ្ទៃមុខ​តែងតែមាន​ធូលី ដី​ហុយ​ជាប់​នឹង មុខ​ជាក់​ជាមិនខាន​ឡើយ ដូច្នេះ លោកអ្នក​គួរ​ជ្រើសរើស ផលិតផល​មួយចំនួន​មក​លុបលាង មុខ​ដើម្បី​កុំឱ្យ កើតមុន​។ ម្យ៉ាងវិញទៀត​លោកអ្នក អាច​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ លាងមុខ​ក៏បាន​។ ចំណែកឯ​វិធី​មួយទៀត​ដែល​អាចឱ្យ​មុន​អង្កាម របស់លោក​អ្នក​ថយចុះ បន្ដិច​ម្ដង បាន​ដោយ​ប្រើ​ក្រូចឆ្មារ ចិត​ជា​បន្ទះ ស្ដើងៗ ហើយ​យក​ញី​សព្វ​ផ្ទៃមុខ វា​ក៏​ធ្វើឱ្យ​មុន​អង្កាម នោះ​ជ្រុះ​បានដែរ​។​

​វិធី​ទប់ស្កាត់​មុន​អង្កាម​

​លោកអ្នក​ដែល​កើតមុន​អង្កាម​នៅលើ​ផ្ទៃមុខ ជាពិសេស​គឺ​នៅលើ​ច្រមុះ លោកអ្នក​គួរតែ​ឧស្សាហ៍​បក​មុន​នោះ​ចេញ ដោយ ថ្នាំ​បក​មុន និង​ធ្វើការ​ម៉ាស្សា​មុខជា​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង ឬ​អាច​រយៈ​១០​ថ្ងៃ​ម្ដង​។ ការប្រើប្រាស់​ឡេ​ការពារ​ផ្ទៃមុខ​នៅពេលដែល​ចេញទៅ​ខាងក្រៅ និង​ការជ្រើសរើស​ប្រើ​ផលិតផល​សម្អាត​មុខក្រោយ​ពេល​មកពី​ខាងក្រៅ នេះ​ជា​រឿង​សំខាន់​មួយ​សម្រាប់​អស់លោក អ្នក​ទាំងអស់គ្នា​។​

​ដំបូន្មាន​អ្នកជំនាញ​

​បើ​ចង់បាន​ផ្ទៃមុខ​ស្រស់ស្អាត​គ្មាន​មុន លោកអ្នក​ត្រូវ​ចេះ​ថែរក្សា​ផ្ទៃមុខ របស់លោក​អ្នក ត្រូវ​ម៉ាស្សា​មុខ ដើម្បី​សម្អាត​មុខ ដើម្បី​ធ្វើឱ្យ​ទន់​រលោង និង​គ្មាន​មុន​។ លោកអ្នក​មិនត្រូវ​ប្រើប្រាស់ ផលិតផល​តាម​គ្នា​នោះទេ ដោយសារតែ​ផ្ទៃមុខ របស់​មនុស្ស​យើង មិនមែន​ដូចគ្នា​ទាំងអស់​នោះទេ​៕​

cute-girl

 

Leave a Reply

(*) Required, Your email will not be published