ឆក់​ទូរស័ព្ទ មិនបាន​សម្រេច តែ​បណ្តាល​ឲ្យ ជនរងគ្រោះ ដួល​រងរបួស ធ្ងន់​ស្រាល ទាំង​៣​នាក់​

, , Leave a comment

ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ពី នារី​៣​នាក់ ខណៈ​កំពុង​ជិះ ម៉ូតូ​នៅតាម​ផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​រង្វង់​មូល​វត្តភ្នំ កាលពី​វេលា ម៉ោង ៨៖០០​នាទី​នា​យប់​ថ្ងៃទី​១៨ ខែមេសា

ឆ្នាំ​២០១៣ នេះ ប៉ុន្តែ​មិនបាន សម្រេច​នោះទេ ។​

​ក្នុង​ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំងបី​នាក់ ដួល​ម៉ូតូ រងរបួស​ធ្ងន់ ស្រាល​ត្រូវ​ដឹកបញ្ជូន ទៅកាន់​មន្ទីរ ពេទ្យ​កាល់ម៉ែត​។ សេចក្តីរាយការណ៍​ពី កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈ​ជនរងគ្រោះ​ទាំងបី​នាក់ កំពុង​ជិះ​ម៉ូតូ​ម៉ាក Scoopy ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-1648 ស្រាប់តែ​ពេលនោះ មាន​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ តែ​មិនបាន​សម្រេច​។​

​ក្រោយ​កើតហេតុ ជនសង្ស័យ​រូបនេះ បាន​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​បណ្តាល​ឲ្យ ជនរងគ្រោះ​ទាំងបី​នាក់ ដួល​ម៉ូតូ រងរបួស​ធ្ងន់​ស្រាល​តែម្តងទៅ​។​

​ជាមួយគ្នានេះ មាន​សេចក្តីរាយការណ៍ ពី​សមត្ថកិច្ច ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ នេះ ក៏មាន​ហេតុការណ៍ កាច់​សោរ​ម៉ូតូ​មួយ បានកើត​ឡើង នៅ​ទឹកដី ខណ្ឌ​សែន​សុខ ប៉ុន្តែ​ជនសង្ស័យ បាន​រត់​មក ខណ្ឌទួលគោក ម្តុំ​ផ្សារ​ហេង​លី ទើប​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់បាន ភ្លាមៗ​តែម្តង​។​

​សមត្ថកិច្ច បាន​ច្រានចោល នូវ​សេចក្តីរាយការណ៍ មួយចំនួន​ថា មាន​សកម្មភាព ប្លន់​ទូរ​មាស ប៉ុន្តែ​ធាតុពិត គឺ​សមត្ថកិច្ច​ដេញចោរ រត់​មកដល់ ផ្សារ​ហេង​លី ម្តុំ​អ្នកលក់​មាស​ទើប មានការ​ភាន់ច្រឡំ​ថា ជា​សកម្មភាព​ប្លន់​ទូរ មាស​តែម្តងទៅ​៕​

Pheak-0133 Pheak-0131

 

Leave a Reply

(*) Required, Your email will not be published