ប្អូនថ្លៃ​លោក​ប៉េអឹម ជិះ​ម៉ូតូ​គេច​ប៉ូលិស ដួល​ចេញ​កាំភ្លើងខ្លី​នៅ​ចង្កេះ ដក​ប្រគល់​ឲ្យ​ប្រពន្ធ​រំដោះ​ទៅ​បាត់​

, , Leave a comment

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​ឌុប​ស្ត្រី​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ជិះ​ត្រឡប់​ថយក្រោយ ពេល​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លុំ​កញ្ចែរ​ឲ្យ​

ឈប់ បណ្ដាល​ឲ្យ​ដួល​ប្រកាច់ប្រកិន ចេញ​កាំភ្លើងខ្លី ដែល​លាក់ទុក​នៅ​ចង្កេះ ប៉ុន្តែ​បាន​ដក​ប្រគល់​ឲ្យ​ស្ត្រី​ម្នាក់​រំដោះ​គេច​បាត់​ភ្លាមៗ នៅ​មុនពេល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ១៥ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥ ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។​

 

​ព័ត៌មាន​ពី លោក ម៉ម ដា​រ៉ា មន្ត្រីនគរបាល​ចរាច​រណ៍ ប្រចាំ​គោលដៅ​ខាងលើ បាន​និយាយថា បុរស​ឈ្មោះ ថា​ន់ វី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០០៧ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង​1C-1475  មិន​ពាក់មួក​សុវត្ថិភាព ឌុប​ស្ត្រី​ម្នាក់​(​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​) តែ​សមត្ថកិច្ច​សន្និដ្ឋានថា ជា​ប្រពន្ធ​។ លុះ​ជិះ ដល់​គោលដៅ ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លុំ​កញ្ចែ​រប​ញ្ឍ​ប់ តែ​ជននេះ​បាន​ព្យាយាម​បត់​ត្រឡប់​ទៅក្រោយ​វិញ ក៏​ដួល​ប្រកាច់ប្រកិន​តែម្ដង​។ ខណៈនោះ​ដែរ សមត្ថកិច្ច​បម្រុង ទៅ​ជួយ​លើក ស្រាប់តែ​ឃើញ​កាំភ្លើងខ្លី​ធន់ K54 ចេញពី​ចង្កេះ​។ ស្ថិតក្នុង​ស្ថានភាព​សង្ស័យ សមត្ថកិច្ច​បាន​នាំ​ជននេះ ទៅ​គោលដៅ​ដើម្បី​សួរនាំ តែ​ត្រូវ​ជននេះ​ស្ទុះ​រត់​ទៅតាម​ស្ត្រី​ម្នាក់​ដែល​ខ្លួន​ឌុប រួច​ដក​កាំភ្លើងខ្លី​ប្រគល់​ឲ្យ​ស្ត្រី​នោះ​រំដោះ​ទៅ​បាត់ រួច​ក៏​ដើរ​ត្រឡប់មកវិញ ទើបត្រូវ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​នាំទៅ​កាន់​ស្នងការដ្ឋាន​តែម្ដង​។​

មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​និយាយថា ដោយ​សំអាង​លើ​ខ្លួន​ស្រវឹង ជននេះ​ធ្វើ​ច​រិ​ក​ដូច​មនុស្ស​ឡប់សតិ ពេល​សមត្ថកិច្ច​សួរនាំ​។ ជននេះ​មិនបាន​ឆ្លើយ​ប្រាប់​អំពី​អាវុធខ្លី ដែល​ខ្លួន​បានប្រគល់​ឲ្យ​ស្ត្រី​ម្នាក់​រំដោះ​យកទៅ​បាត់​នោះទេ​។ ជននេះ​និយាយថា ខ្លួន​គ្មាន​អាវុធ ហើយក៏​មិនដឹងថា ខ្លួន​មកពីណា ផឹក​នៅ​កន្លែង​ណា ជាមួយ​អ្នកណា​ដែរ​។​

ប៉ុន្តែ​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ថា ឈ្មោះ ថា​ន់ វី នេះ​ជា​ប្អូនថ្លៃ​របស់​មន្ត្រី​ប៉េអឹម​ក្រុង​បាត់ដំបង​ម្នាក់ ឈ្មោះ អួ​ច រី​ម ។ មុនពេល​កើតហេតុ​ពួកគេ​ផឹកស៊ី​សប្បាយ​ជុំគ្នា តែ​គ្រានោះ​ឈ្មោះ ថា​ន់ វី បាន​ជិះ​ម៉ូតូ​ទៅ​ឌុប​ប្រពន្ធ ហើយ​បាន​យក​កាំភ្លើងខ្លី​បងថ្លៃ​សៀតចង្កេះ ទៅ​សំ​ញ៉ែង​គេ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី តែ​ចៃដន្យ​ជួប​សមត្ថកិច្ច ក៏​ជិះ​ដូ​ល ចេញ​កាំភ្លើងខ្លី នាំ​ឲ្យ​សមត្ថកិច្ច​សង្ស័យ យកទៅ​សួរនាំ​។​ ក្រោយពី​បញ្ជូន​ជននេះ ទៅដល់​ស្នងការដ្ឋាន​ខេត្ត បានតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក៏ត្រូវ​ដោះលែង​វិញ​ភ្លាមៗ​ដែរ ។​

 

​លោក ជេ​ត វណ្ណ​នី ស្នងការរង​ខេត្ត​បាន​ពន្យល់​អំពី​បញ្ហា​នេះ​ថា មូលហេតុ​ដែល​យើង​បាន​ដោះលែង គឺ​ដោយសារ​តែមាន​មន្ត្រី​ប៉េអឹម​អន្តរាគមន៍ ដោយ​គេ​អះអាងថា ជននេះ​ជា​កម្លាំង​សម្ងាត់ ឬ «​ក​.​ស​» របស់​ប៉េអឹម​ក្រុង ទើប​លោក​សុំ​យោបល់​លោកស្នងការ​ដោះលែង ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ជាមួយគ្នា​៕

18 (2) 18 (3) 18 (1)

 

Leave a Reply

(*) Required, Your email will not be published