ឧទ្ធម្ភាគចក្រ​អាមេរិក ធ្លាក់​នៅក្បែរ​តំបន់​យោធា​កូរ៉េខាងជើង ក្នុងពេល​ចូលរួម​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​

, , Leave a comment

ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​នៅក្នុង​តំបន់​មួយ​ក្បែរ​ព្រំដែន​ប្រទេស​កូរ៉េខាងជើង  ខណៈដែល​ចូលរួម​ក្នុង​សមយុទ្ធ​យោធា ជាមួយ​កូរ៉េ​ខាង​ត្បួ​ង ។

​ ​ឧទ្ធម្ភាគចក្រ​របស់​អា​មេ​រិ​ក​ប្រភេទ​ស្ទាំង​ខ្មៅ UH-60 បាន​ជួប​ឧប្បត្តិហេតុ​កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ នៅឯ​ព្រំដែន Cheolwon របស់​កូរ៉េខាងត្បូង ក្បែរ​នឹង​មូលដ្ឋាន​យោធា​កូរ៉េខាងជើង ខណៈ​កំពុង​ផ្ទុក​យោធា​អាមេរិក​១៤​នាក់​នៅលើ​នោះ ។ យោងតាម​ការអះអាង​ពី​លោក​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បញ្ជាក់ថា កង​យោធា​ទាំង​១៤​នាក់ សុទ្ធតែ​នៅមាន​ជីវិត មិនមាន​នរណាម្នាក់​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុនេះ​ទេ ។ តែ​ទោះជា​យ៉ាងណា ក៏​ប្រ​មុទ​យោធា​ជាន់ខ្ពស់​រូបនេះ មិនបាន​បញ្ជាក់​ពី​ស្ថានភាព​រងរបួស​របស់​ពួកគេ​នោះទេ​។​ ​កង​យោធា​អាមេរិក និង​កូរ៉េខាងត្បូង កំពុងបើក​ការស៊ើបអង្កេត​លើ​ករណីនេះ ដែល​ពួកគេ​ជឿថា គឺជា​ឧប្បត្តិហេតុ មិនមែនជា​ការវាយប្រហា​រ​ពី​សំណាក់​យោធា​កូរ៉េខាងជើង​នោះទេ ៕​

SouthKoreaKoreasTension094133--525x300

 

Leave a Reply

(*) Required, Your email will not be published