ផ្ទះ​កម្មករ​ចិន​ចំនួន​៧​បន្ទប់​ត្រូវ​ភ្លើង​ឆា​បវ​ឆេះ និង​ផ្ទះ​កម្មករ​ខ្មែរ​ប្រមាណ​១០០​ខ្នង ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច​

, , Leave a comment

ខេត្ត​ព្រះសីហនុ ៖ ផ្ទះ​កម្មករ​ចិន​ចំនួន​៧​បន្ទប់ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ បណ្តាលមកពី​ផ្ទុះ​ចរន្តអគ្គិសនី និង​ផ្ទះ​កម្មករ​ខ្មែរ​ប្រមាណ​១០០​ខ្នង​ទៀត ត្រូវ​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច

ហេតុការណ៍​នេះ កើតឡើង កាលពី​ម៉ោង​១៤​និង​០០ រសៀល ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៣ ស្ថិតក្នុង​បរិវេណ​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​ធ្យូងថ្ម នៅ​ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹងហាវ ខណៈ ដែល​ភ្លៀង​កំពុង​បង្អុរ​យ៉ាងខ្លាំង ចាប់តាំងពី​ម៉ោង​៧​និង​០០​នាទី​ព្រឹក រហូតដល់​ម៉ោង​១៥​និង​០០​នាទី រសៀល​។​

 

​ព័ត៌មាន​ពី សមត្ថកិច្ច ស្រុក​ស្ទឹងហាវ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះ មេការ​ចិន​នៅក្នុង​រោងចក្រ​មិនបាន​សហការ ជាមួយ​អាជ្ញាធរ មាន​សម​ត្ត​កិច្ច ដើម្បី​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់​នោះទេ គឺ​ពន្លត់​ដោយ​យក​គ្រឿងចក្រ​កាយ​ដី កាប់​ពន្លត់​តែម្តង ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល ដល់​អគារ​ស្នាក់នៅ​រប​ស់កម្មករ​ចិន​ដទៃទៀត​។ ក្រោយពេល​ពន្លត់​រួច ភ្លៀង​ក៏​រាំង​ផងដែរ​។​ ​លោក​បន្តថា អគារ​មួយ​ល្វែង​មាន​ចំនួន​១១​បន្ទប់ ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ចំនួន​៧​បន្ទប់ ហើយ​បន្ទប់​នីមួយៗ​មាន​ទំហំ​៣​ម៉ែត្រ​x៤​ម៉ែត្រ​។​

 

​ទន្ទឹមនឹង​ការឆាបឆេះ​ផ្ទះ​ស្នាក់នៅ​របស់​កម្មករ​ចិន​នេះដែរ ផ្ទះ​កម្មករ​ខ្មែរ​ដែល​បម្រើការ​ក្នុង​ការដ្ឋាន​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ប្រមាណ​ជាង​១០០​ខ្នង ត្រូវបាន​រង​នូវ​ផលប៉ះពាល់ ដោយ​ទឹកជំនន់ ទឹកភ្លៀង​ជន់​លិច​ជម្រៅ​១​ម៉ែត្រ ទៅ​១​ម៉ែត្រ​៥០ ធ្វើ​ឲ្យ​ពួកកម្មករ​បង្ខំចិត្ត ជញ្ជូន​ឥ​វ៉ាន់ ទៅ​ស្នាក់​នៅលើ​ចិញ្ចើមផ្លូវ រង់ចាំ​ទឹក​ស្រក​ចុះទៅ​វិញ ទើប​ពួកគាត់​ត្រឡប់​នៅ​វិញ ៕

18 (2) 18 (1) 18 (3)

 

Leave a Reply

(*) Required, Your email will not be published