សុខ ស្រី​នាង គិត​ម្ដាយ​ជាង​សេ្ន​ហា​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ក្រោយពី​បាន​ប្ដូរ​ទ្រនំ​ថ្មី​មក​ផលិតកម្ម​សាន់​ដេ​គេ​ឃើញ សុខ ស្រី​នាង ហាក់​និង​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រិយមិត្ត​ពី​បណ្តា​មិត្តៗ

យុវវ័យ​ជាច្រើន​។ ជាមួយនឹង​ការបង្ហាញ​វត្តមាន​របស់​នាង​ក្នុងនោះ​ផលិតក​កម្ម​សាន់​ដេ ក៏បាន​ផ្ដល់ឱកាស​សម្រាប់​នាង​បង្កើត​កេរ្តិ៍ឈ្មោះ​ថ្មី​មួយទៀត​ក្នុង​ការថត​ខ្សែភាពយន្ត​ខ្នាត​ធំ ដែល​នាង​បាន​ដើរ​តួឯក​ស្រី​ទៀតផង​។​

 

​មកទល់ពេលនេះ​តារាចម្រៀង សុខ ស្រី​នាង ហាក់ដូច​ជាមាន​អារម្មណ៍​មិនទាន់​ជ្រះស្រឡះ​នៅឡើយ​ក្រោយ​ពេលដែល​សេ្ន​ហា​ចាស់​ជាមួយ​សា្វ​មី​នាង​លោក ស៊ី សុវត្ថិ ត្រូវ​បែកបាក់​ទោះបីជា​ពេលនេះ​មាន​គេ​បញ្ជាក់ថា​មាន​បុរស​អ្នកមាន​ទ្រព្យ​ម្នាក់​តាម​ស្អំ​បេះដូង​អោយ​នាង​ក៏ដោយ ។ បន្ថែម​លើ​ភាពស្មុគស្មាញ ក្នុងការ​សម្រេចចិត្ត​លើ​ការទទួលយក​ជីវិត​សេ្ន​ហា​ថ្មី​ក្រោយ​រាងចាល​កន្លងទៅ​ថ្មីៗ​នេះ​គេ​បានដឹងថា នាង កំពុង​តែមាន​វិបត្តិ​ក្នុង​គ្រួសារ​ព្រោះតែ​ម្ដាយ​របស់​នាង​ធ្លាក់ខ្លួន​ឈឺ​និង​ត្រូវ​បញ្ជូនទៅ​ព្យ​បាល​នៅ​ប្រទេស​វៀតណាម​។​ មិត្តភក្តិ​កៀត​កិត​របស់​នាង​បាន​បន្ត​អោយដឹងថា នាង​ក៏បាន​ពិចារណា​ចំពោះ​ចំណង​សេ្ន​ហា​ថ្មី​នេះ​ផងដែរ​ប៉ុន្តែ​អារម្មណ៍​របស់​នាង​នៅ​មិនទាន់​ជ្រះស្រឡះ​នៅឡើយ​ទើប​ធ្វើ​នាង​មានការ​ច្របូកច្របល់​ក្នុងការ​សម្រេចចិត្ត​រស់​នៅ​ម្នាក់ឯង​សិន​។​

 

​មិត្តភក្តិ​របស់​នាង​បាន​បន្ថែម​អោយដឹងទៀតថា​ភាព​មិនទាន់​ជ្រះស្រឡះ​នេះ​គឺ​បណ្ដាលមកពី​ស្រមោល​សេ្ន​ហា​មុន​នាង​នៅតែ​ខ្លាច​ជួប​រឿង​ដូចគ្នា​ជាមួយនិង​អតីត​ស្វាមី​របស់ នាង​ប៉ុន្តែ​នាង​នៅតែ​រាប់អាន​គ្នា​ធម្មតា​ជាមួយ​បុរស​ម្នាក់​ដែល​តាម​ស្រលាញ់​នាង​នោះ​។​
​តារាចម្រៀង​វិល​រក​អាជីព​ចាស់​ក្រោយ​បែកបាក់​ស្នេហា សុខ ស្រី​នាង កំពុង​ជួប​និង​វិបត្តិ​គ្រួសារ​ដោយសារតែ​ម្ដាយ​របស់​នាង​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ត្រូវ​ទៅ​ទទួល​ការព្យាបាល​ជា​ចាំបាច់​នៅ​ប្រទេស​វៀតណាម​។ គេ​បានដឹងថា​សុខ ស្រី​នាង ត្រូវមាន​ទំនួល​ខុសត្រូវ​មើល​ម្ដាយ​ដូច្នេះ​នាង​ត្រូវ​ធ្វើដំណើរ​ឡើង​ចុះទៅ​កាន់​ប្រទេស​វៀតណាម​ទុក្ខ​ម្ដាយ​មាន​ជំងឺ​នេះ​មាន​ទំហំ​ធំ​ជាង​ចំណងស្នេហា​ថ្មី​របស់​នាង​ទៅទៀត​ដូច្នេះហើយ​បានជា​នាង​សុខចិត្ត​ផ្អាក​គិតពី​រឿង​ស្នេហា​របស់​នាង​សិន​៕

s42 73-300x200

 

Leave a Reply

(*) Required, Your email will not be published