រថយន្ត SAMU បុក​ម៉ូតូ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ហើយ​ស្លាប់​អ្នកជំងឺ​ដែល​ត្រូវ​សង្គ្រោះបន្ទាន់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖  រថយន្ត​សង្គ្រោះបន្ទាន់​ខេត្តកំពង់ចាម បាន​បើក​បុក​ម៉ូតូ​ម៉ាក Honda Cub ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ ទ​-៦០៤៣ ភព​១ បណ្តាល​ឲ្យ​មនុស្ស ស្លាប់​ពីរ​នាក់ ឯ​​ម្នា​ក់​ទៀ​ត​​រ​បួ​ស​ធ្ងន់ នៅមុខ​ខេ​ម​ហ្គាស​ខូ​អិ​ល​ធី​ឌី ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ នៅ​ម៉ោង​២០ និង​០៥ នាទី ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៣​។​


​សាក្សី​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ត្រូវស្លាប់​ភ្លាមៗ ដោយសារ​មិនបាន​ពាក់មួក​សុវត្ថិភាព​ឈ្មោះ សារិន ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជាជាង​អ៊ី​ណុ​ក ឯ​អ្នករួមដំណើរ​ឈ្មោះ សុខ លី ភេទ​ប្រុស អាយុ​២៦ ឆ្នាំ រងរបួស​ធ្ងន់​។ រថយន្ត​សង្គ្រោះបន្ទាន់​នោះ​ម៉ាក Land Cruiser ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​១២-២-០២៤៥ ជា​កម្មសិទ្ធិ​របស់​មន្ទី​រ​ពេទ្យ​ខេត្តកំពង់ចាម បើកបរ​ដោយ​ឈ្មោះ យន់ សុខា ភេទ​ប្រុស អាយុ​៥០ ឆ្នាំ ជា​អ្នកបើកបរ​រថយន្តរ​បស់​មន្ទីរពេទ្យ ស្នាក់នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ហើយ​ក្នុង​ហេតុការណ៍ បាន​បណ្តាល​ឲ្យ​អ្នកជំងឺ​ម្នាក់ នៅក្នុង​រថយន្ត​ស្លាប់​ផងដែរ​។​


​មុនពេល​កើតហេតុ ម៉ូតូ​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ដល់​ខាងមុខ ខេ​ម​ហ្គាស​ខូ​អិ​ល​ធី​ឌី ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្វាយប៉ាក ក៏បាន​បុក​ជាមួយ​រថយន្ត​សង្គ្រោះបន្ទាន់  របស់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បួ​ង​។ រថយន្ត​សង្គ្រោះបន្ទាន់ បាន​ដឹក​អ្នក​ជម្ងឺ​ធ្ងន់ធ្ងរ​ពីរ​នាក់ មកពី​ខេត្តកំពង់ចាម ខណ​:​ដែល​បុក​ជាមួយ​ម៉ូតូ​បណ្ដាលអោយ អ្នក​ជម្ងឺ​ម្នាក់​បាត់បង់​ជីវិត នៅលើ​រថយន្ត​សង្គ្រោះ គួរ​ឲ្យ​អាណោចអាធ័ម​បំផុត​៕

18-April

 

Leave a Reply

(*) Required, Your email will not be published