លោក ឈួន ហៃ ឃុបឃិត​ឲ្យ​ឈ្មួញ​ទុច្ចរិត​នាំចូល​ទំនិញ ដោយ​បំពាន​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន​ស្របច្បាប់​

, , Leave a comment

ក្រុង​ប៉ោយប៉ែត ៖ រឿងអាស្រូវ ​ពុករលួយ​របស់​មន្ត្រី​គយ នៃ​ស្នាក់ការ​គយ​ច្រក​ព្រំ​ដែន​​អន្តរជាតិ​ប៉ោយប៉ែត ក្រោម​អំណាច​របស់លោក ឈួន ហៃ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មើលឃើញថា តើ​មន្ត្រី​គយ ​ទាំងនោះ​បំផ្លាញ​ប្រាក់ចំណូល​ជាតិ​ច្រើន​ប៉ុន ណា​ក្នុង​មួយខែៗ​។ ជាក់ស្តែង​រឿងអាស្រូវ​របស់​មន្ត្រី​គយ​ឈ្មោះ មុយ បញ្ញា​រិ​ទ្ធ ត្រូវបាន​ក្រុមអាជីវករ​តូចតាច និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល ទឹកដី​ខ្មែរ បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បីឱ្យ​លោក ប៉ែន ស៊ីម៉ន ដែលជា​មេ​គយ​ធំ​បានដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​។

 

​ឥឡូវនេះ​ក្រុមអាជីវករ​តូចតាច​បានឱ្យដឹងថា​មន្ត្រី​គយ​ឈ្មោះ យិន ផល្លី ដែលជា​អ្នកប្រចាំការ​នៅ​ចំណុច​ប្រាសាទ​កំពូល​៣ កំពុង​គាបសង្កត់​ប្រជាពលរដ្ឋ​រកស៊ី​អូសរ​ទេះ​ជញ្ជូន​ទំនិញ​បន្តិចបន្តួច បង្ខំ​ឱ្យ​បង់លុយ​តាម​អំពើ​ចិត្ត​។ ចំណែក​ក្រុម​ឈ្មួញ​ធំៗ​ដែល​នាំ​ទំនិញគេចពន្ធ និង​ទំ និ​ញ​ខុសច្បាប់​ចូល​ទឹកដី​ខ្មែរ​បែរជា មន្ត្រី​គយ​ពុករលួយ​ធ្វើជា​មើលមិនឃើញ ជាហេតុ​ធ្វើឱ្យ​រដ្ឋ​បាត់បង់​ប្រាក់ចំណូល យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ក្នុង​មួយខែៗ​។ មន្ត្រី​គយ​ឈ្មោះ យិន ផល្លី ដែល​ឈរជើង​នៅ​ចំណុច​ប្រាសាទ​កំពូល​ ៣ គឺ​គោលការណ៍​របស់គេ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អូស​រទេះ​ជញ្ជូន​ទំនិញ បន្តិច​បន្តួច​បង់ពន្ធ​តែបើ​រទេះអូស​ទំនិញ​ធំៗ​ត្រូវគេ​បើកទូលាយ​ពុំមាន ការឆែកឆេរ​អ្វី​ឡើយ​។​

 

ក្រុមអាជីវករ​ធំៗ​បាន​ជួល​កម្មករ​ឱ្យ​អូស​ទេះ​ជញ្ជូន​ទំនិញ​ឱ្យ​ពួកគេ រាប់សិប​នាក់​ដោយមាន​ឃុបឃិត​បង់លុយ​ឱ្យ​មន្ត្រី​គយ​ពុករលួយ ហើយ​សូម្បីតែ​មាន់​រស់ ឬ​ទំនិញ​ដែល​រដ្ឋាភិបាល​ហាមឃាត់​មិនឱ្យ​នាំចូល​ស្រុក​ខ្មែរ ក៏​ឆ​ឈ្មោះ យិន ផល្លី បើក​ឱ្យ​ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក​ដែរ​។ ក្រុម​ឈ្មួញ​បាន​បង់​ខែ​ដល់​មន្ត្រី​គយ​ឈ្មោះ យិន ផល្លី និង មុយ បញ្ញា​រិ​ទ្ធ តាម​ការកំណត់​។ បើ​មិន​ដូច្នេះ​ទេ សមត្ថកិច្ច​គយ​នឹងធ្វើ​ការបង្ក្រាប​ដោយ​ពុំមាន​យោគយល់​ឡើយ គឺ​សមត្ថកិច្ច​គយ​ទាំងពីរ​នាក់​នេះ​ល្បីល្បាញ​បំផុត​ខាង​ទទួល​លុយ​សំណូក​ពី ក្រុម​ឈ្មួញ​ខិលខូច​ដែល​នាំ​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​ចូលក្នុង​ទឹកដី​ខ្មែរ​។​

មានការ​បញ្ជាក់​ផងដែរ​ថា ឈ្មួញ​ដែល​ចាប់ផ្តើម​រកស៊ី​ដឹកទំនិញ​ខុសច្បាប់​ចូល​ស្រុក​ខ្មែរ ជាដំបូង​ត្រូវ​ជំនាញ​គយ​ធ្វើការ​បង្ក្រាប​តាមច្បាប់ ហើយ​បន្ទាប់មក​ឈ្មួញ​ទាំងនោះ​ត្រូវមាន​ទំនាក់​ទំនងជា​មួយក្រុម​មន្ត្រី​គយ តាមរយៈ​ការចរចា​បង់លុយ​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំខែ​។ អាច​និយាយបានថា​ការ​បើកដៃ​ឱ្យ​ឈ្មួញ​ទុច្ចរិត​នាំ​ទំនិញ​ខុសច្បាប់ ឬ​ទំនិញគេចពន្ធ​ចូល​ទឹកដី​ខ្មែរ​គឺជា​ប្រភព​ចំណូល​ដ៏​កាក់កប​របស់​មន្ត្រី គយ​ឈ្មោះ យិន ផល្លី និង​ឈ្មោះ មុយ បញ្ញា​រិ​ទ្ធ ដែលជា​មនុស្ស​ជំនិត​របស់លោក ឈួន ហៃ ប្រធាន​ស្នាក់ការ​គយ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​

ដោយឡែក​ការនាំ​ចូល​ហ្គាស​គឺមាន​ក្រុមហ៊ុន ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល ហើយ​ពុំមាន​អាជីវក​រណា​អាចមាន​សិទ្ធិ​នាំចូល​បំពាន​ទៅលើ​ច្បាប់​កំណត់​នោះទេ ។ ប៉ុន្តែ​ក្រុមមន្ត្រី​គយ​ពុករលួយ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្រើ​ប្រកាស​ពន្ធ​ដើម្បីឱ្យ​ឈ្មួញ​នាំ​ហ្គាស​គេចពន្ធ​ចូល​ទឹកដី​ខ្មែរ យ៉ាង​ពេញបន្ទុក​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិ​របស់​ក្រុមហ៊ុន នាំចូល ។ ប្រការនេះ​លោក ប៉ែន ស៊ីម៉ន ដែលជា​មេ​គយ​ធំ​ត្រូវ​ពិនិត្យមើល​ជាបន្ទាន់​ចំពោះ​សកម្ម​ភាពមិនប្រក្រតីរ បស់​មន្ត្រី​គយ​ឈ្មោះ មុយ បញ្ញា​រិ​ទ្ធ និង​ឈ្មោះ យិន ផល្លី ដែល​កំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច រួច​បើកដៃ​ឱ្យ​ឈ្មួញ​នាំចូល​ហ្គាស​គេចពន្ធ​យ៉ាង​អនាធិបតេយ្យ​។

ចំពោះ​ទំនិញ​ផ្សេងៗ ទៀត​ដូចជា​ស្ករស ទឹកដោះគោ​ខាប់​អា​ឡា​ស្កា គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​ម៉ូតូ និង​ប៊ីចេង សញ្ញា​ខ្ទះ​ទ្រ​វែក​ជាដើម​សុទ្ធ​តែមាន​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ពី រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ក្នុងការ​នាំចូល​ផ្តាច់មុខ​។ ប៉ុន្តែ​មន្ត្រី​គយ​ឈ្មោះ មុយ បញ្ញា​រិ​ទ្ធ និង​ឈ្មោះ យិន ផល្លី បើកដៃ​ឱ្យ​ឈ្មួញ​នាំចូល​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​តាមរយៈ​ការប្រកាស​ពន្ធ បំពាន​ទៅលើ​សិទ្ធិ​របស់​ក្រុមហ៊ុន​យ៉ាង​គឃ្លើន និង​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ការដែល​មន្ត្រី​គយ​ទាំងពីរ​នាក់​នេះ​អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក ឈួន ហៃ ដែលជា​ប្រធាន​ស្នាក់ការ​គយ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​យ៉ាង​ពេញទំហឹង ៕

 

Leave a Reply

(*) Required, Your email will not be published