ឈ្មោះ ហេង សំរុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ សង្ស័យ​លោក អ៊ុង តារា ជា​អ្នកផ្តល់​ភ្លើង​ខៀវ​

, , Leave a comment

​ខេត្តកណ្តាល ៖ លោក អ៊ុង តារា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​ដែលមាន​អំណាច​គ្រប់គ្រង​ចំនួន​៤ ស្រុក​​ក្នុ​ង​​ខេ​ត្ត​ក​ណ្តា​ល​ ​រួ​ម​មាន ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ​មាន​ជំនាញ​ខាង​ប្រមូល លាភសក្ការៈ​ពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ហើយ មិនដែល​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ គឺ​លោក អ៊ុង តារា រង់ចាំ​ទទួលយក​ផលប្រយោជន៍​អំពី​នគរបាល​និង​កម្លាំង​កងរាជអាវុធហត្ថ ដែល​តែងតែ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដើម្បី​កសាង​របាយការណ៍​យ​កបុង​តែប៉ុណ្ណោះ​។


​សព្វថ្ងៃនេះ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណិត​កំពុង​ធ្វើ​សមកម្ម​ភាព ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹក​គ្រេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ដាក់​បង្កប់​ជាមួយ​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​យកទៅលក់​នៅ ប្រទេស​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ដែល​លោក អ៊ុង តារា គ្រប់គ្រង ដូចជា​តាមផ្លូវ​ជាតិ​លេខ​២១​បេ ផ្លូវជាតិ​លេខ​១១០ និង​ផ្លូវជាតិ​លេខ​២​និង​លេខ​៣  ។ លោក អ៊ុង តារា ធ្វើ​ដូចជា​មិនដឹង​រឿង​អ្វី​សោះ​ពេល​សមត្ថកិច្ច​ជំនាញ​ផ្សេងៗ​ចេញ​បង្ក្រាប ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​ក្រុម​ជំនាញ​មេព្រៃ​របស់លោក អ៊ុង តារា ធ្វើ​ដូចជា​ភ្ញាក់ខ្លួន ហើយ​ចាំ​ទៅ​ទទួលផល ឬ​ស្នាដៃ​ដោយ​មិន ចេះ​អៀនខ្មាស​សោះ គឺជា​ការ​ចាំ​ទទួលផល​ប្រយោជន៍​ស្រាប់ៗ​។​


​ជាក់ស្តែង​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ មាន​ទាំង​ឈើ​ប្រណីត និង​ឈើ​គ្រញូង​របស់​ឈ្មោះ ហេង តាម​ច្រក​ជ្រៃ​ធំ បាន​ដំណើរការ​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​សមត្ថកិច្ច​ហាក់ដូចជា​មិន​ហ៊ាន​បង្ក្រាប  ទំនងជា​ជំនួញ​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង មាន​អ្នកធំ​មួយចំនួន​ជួយ​ជ្រោមជ្រែង ឬ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទទួលបាន​ផលប្រយោជន៍ ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ ។ ឈ្មោះ ហេង បាន​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី​ច្រក​ជ្រៃ​ធំ​ឆ្ពោះទៅ​វៀត ណា​ម​តាម​ច្រក​ឡុង​ប៊ិន ទាំង​តាម​ផ្លូវទឹក​និង​ផ្លូវគោក ព្រោះ​ឈ្មោះ ហេង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​កម្ពុ​ជា និង​ខាង​ភាគី​វៀតណាម ច្រើន​ឆ្នាំ​មកហើយ ។​


​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​ឈ្មោះ ហេង បាន​ដឹកជញ្ជូន​ឈើ​តាម​ទូក​ទ្រង់ទ្រាយ​ធំ​ចេញទៅ​វៀតណាម តាម​ច្រក​ជ្រៃ​ធំ ដោយសារតែ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ លោក អ៊ុង តារា មាន​ភាព​ធូររលុង​ចំពោះ​ការបង្ក្រាប ប៉ុន្ដែ​គាត់​យក​ចិ​ត្ដ​ទុកដាក់​សម្រាប់​ការ​ទាញ យក​លាភសក្ការៈ ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ រហូតដល់​សមត្ថកិច្ច​ខ្លះ​បាន​ចំអក​ថា លោក អ៊ុង តារា បង្ក្រាប​បានតែ ការដឹកឈើ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទ្រង់ទ្រាយ​តូច​សម្រាប់​យកទៅ​សង់ផ្ទះ ចំណែក​ជំនួញ​ឈើ​ធំៗ គាត់​រក្សាទុក​ដើម្បី​ប្រយោជន៍​ឆ្នាំងបាយ​។


​សូមបញ្ជាក់ថា មាន​ឈ្មួញ​២​នាក់ ដែលមាន​ឥទ្ធិពល​ក្នុងការ​ដឹកជញ្ជូន​ឈើ ចេញ​តាម​ច្រក​ជ្រៃ​ធំ ក្នុងនោះ​មានឈ្មោះ ហេង និង​ម្នាក់ទៀត​ជា​អ្នករស់នៅ ស្រុក​ស្អាង​ឈ្មោះ ថៃ​ហុង ហើយ​ក្នុង​មួយ​លើកៗ​ពួកគេ​បាន​ចំណាយ​ប្រាក់​រត់ការ​យ៉ាងច្រើន​ដល់ សមត្ថកិច្ច​គ្រប់​ស្ថាប័ន ក្នុងនោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ុង តារា ក៏​ទទួលបាន​កម្រៃ​ច្រើនជាងគេ ម្យ៉ាងវិញទៀត បើ​លោក អ៊ុង តារា មិន​បើកភ្លើង​ខៀវ ក៏​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត​មិន​ហ៊ាន​លូកដៃ​ទទួលយក ប្រយោជន៍​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​នេះដែរ ។​


​ចាប់តាំងពី​លោក អ៊ុង តារា ឡើងមក​កាន់តំណែង​ជំនួស​លោក សេង លាង កាលណា​មក​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​បានកើត​ឡើង​យ៉ាង​អនាធិបតេយ្យ​ដូចជា ហែ​កឋិន​អីចឹង​ហើយ​លោក អ៊ុង តារា​អសមត្ថភាព​មិនដែល ធ្វើការ​បង្ក្រាប​ឬ​ចង់បាន​ស្នាដៃ​ម្ដងណា​ឡើយ ប៉ុន្តែ​លោក អ៊ុង តារា ជា​មនុស្ស​ពូកែ អែបអប​ថ្នាក់លើ​ដើម្បី​រក្សា​តំណែង​បានយូរ​អង្វែង​។ ដោយឡែក​នៅតាម​ដេប៉ូ​លក់​ឈើ​ដែល​មិនមាន​ច្បាប់​ជាច្រើន​កន្លែង​ដូចជា នៅ​ចំណុច​ភូមិ​ដើម​មៀន ក្រុង​តាខ្មៅ ដេប៉ូ នៅ​ស្រុក​ស្អាង​និង​នៅ​ស្រុក​កោះធំ ត្រូវបាន​លោក អ៊ុង តារា តម្រូវ​ឲ្យ​បង់​ដាក់​ខែ​ក្នុង​មួយខែ​៣០០​ដុល្លារ​ទៀតផង​។​
 


​ដោយឡែក​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​ចូល​តាម​ដេប៉ូ​នៅ​ចំណុចដើម​មៀន​ជាង​២០ កន្លែង មិន​ថា​រថយន្ត​តូច​ឬ​ធំ​នោះទេ ត្រូវ​បង់លុយ​ជូន​លោក អ៊ុង តារា ក្នុង​មួយ​ជើង​ចំនួន​១១០ ដុល្លារ ហើយ​ក្នុង​មួយខែៗ​មានការ​ដឹកឈើ​ចូល​តាម​ដេប៉ូ​រាប់សិប​ឡាន ឃើញថា​លោក អ៊ុង តារា អាច​រកចំណូលបាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែៗ​។ នៅមាន​ដេប៉ូ​លក់​ឈើ​នៅតាម​ស្រុក​ចំនួន​៣ ផ្សេងទៀត បូករួម​ជាមួយ​ទីតាំង​សម្រាប់​កែច្នៃ​ឈើ​ខុសច្បាប់​សម្រាប់​នាំ​ចេញទៅ​លក់​នៅ វៀតណាម គឺ​លោក អ៊ុង តារា ក្តោប​មុខសញ្ញា និង​តួលេខ​ក្រុម​ឈ្មួញ​ឲ្យ​ចូល​បង់លុយ មិន​ឲ្យ​បាត់​មួយ​កាក់ មួយ​សេន​ណា​ឡើយ ៕

18-April

 

Leave a Reply

(*) Required, Your email will not be published