ថ្ងៃ​ចូលឆ្នាំបង្ហើយ ទំនង​បាន​បច្ច័យ​ច្រើន សង្ឃ ៣ ​អង្គ បបួលគ្នា​ទិញ​ស្រា​ផឹកស្រវឹង​ស្រែកឡូឡាពេញ​វត្ត​

, , Leave a comment

​ខេត្តកណ្ដាល ៖ លោកសង្ឃ ៣​អង្គ ដែល​គង់​រៀនសូត្រ នៅក្នុង​វត្ត​ជល​ធារ៉ា​សម្បត្តិ ហៅ​វត្ត ទួល ក្រសាំង នៅ​ថ្ងៃ​ចូលឆ្នាំ​បង្ហើយ​បាន​បបួលគ្នា ទិញ​ស្រា​បៀរ ផឹក រហូតដល់​ស្រវឹង​ស្រែក​ឡូឡា

ពេញ​កុដិ បង្ក​ការភ្ញាក់ផ្អើល​ដល់​ពុទ្ធបរិស័ទ​នាំគ្នា មក​ចោមរោម​មើល ហើយ​ចុងក្រោយ​ត្រូវ សមត្ថកិច្ច​នាំខ្លួន ។​

 

​ហេតុការណ៍​ភ្ញាក់ផ្អើល ព្រះសង្ឃ​នាំគ្នា​ឆាន់​ស្រា រហូត​ស្រវឹង​ស្រែក​ឡូឡា ខាងលើនេះ​កើត ឡើង កាលពី​វេលា​ម៉ោង ៦​និង ១០​នាទី​ល្ងាច ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៣ នៅក្នុង​វត្ត​ជល​ធារ៉ា​សម្បត្តិ ហៅ​វត្ត ទួល​ក្រសាំង ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។​

 

​ប្រភពព័ត៌មាន ពី​មន្ត្រីនគរបាល​បាន ឲ្យ​ដឹងថា ព្រះសង្ឃ ៣ អង្គ ដែល​មក​គង់ នៅ​វត្ត​ខាង លើ ហើយ​នាំគ្នា​ឆាន់ ស្រា រហូត​ស្រវឹង មាន​ព្រះនាម ទី​១-​យិន នឿ​ម ព្រះជន្ម​២៩​ឆ្នាំ មាន ស្រុកកំណើត នៅ​ភូមិ​កែ​រ៉ង ឃុំ​ឈើទាល ស្រុក សណ្ដាន់ ខេត្តកំពង់ធំ​, ទី​២-​អ៊ឹម ចាន់ថន ព្រះជន្ម ២២ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​-​ឃុំ​គោក​បន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​ទី​៣-​ខាត់ សារ៉ាត់ ព្រះជន្ម ២២ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​-​ឃុំ​គោក​បន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ព្រះសង្ឃ​ទាំង​៣​អង្គ​នេះ បានមក​គង់ និង​រៀនសូត្រ​នៅ​វត្ត​ខាង លើ​។​

 

​ប្រភព​ដដែល​បន្តថា បន្ទាប់ពី​ព្រះសង្ឃ​ទាំង ៣ អង្គ ខាងលើ ឆាន់​ស្រា​ហើយ​ស្រែក​ឡូឡា​ឮ​ដល់ ពុទ្ធ បរិស័ទ ដែល​នាំគ្នា​មក​ធ្វើបុណ្យ មាន​គ្នា​រាប់រយ នាក់​នាំគ្នា​ឡោមព័ទ្ធ​វត្ត​ហើយ​ចង់​ផ្ទុះ​អំពើហិង្សា ក៏​ព្រោះ​តែមាន​កំហឹង មិនគួរ​ព្រះសង្ឃ​មក ឆាន់​ស្រា ធ្វើ​ឲ្យ​ខូច​ដល់​ព្រះសង្ឃ​ឯទៀត ជាពិសេស ប៉ះពាល់​ដល់​សាសនា ព្រះពុទ្ធ ដែលជា​សាសនា របស់​រដ្ឋ​។ ក្រោយពី​ប្រជាពលរដ្ឋ​រាប់រយ​នាក់ ឡោមព័ទ្ធ​វត្ត សមត្ថកិច្ច បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍ ហើយ យក​ព្រះសង្ឃ​ទាំង ៣​អង្គ​ខាងលើ មកកាន់​វត្ត​ឈូង​លៀប ស្ថិតក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ជា​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ ជា​ក្រោយ ៕​

T-0413-2 T-0412-2

 

Leave a Reply

(*) Required, Your email will not be published