នៅ​កោះ​ពេជ្រ​មានការ​ធ្វើ​អាជីវកម្ម​ចម្រុះ និង​ការបើក​កន្លែង​លេងល្បែង ដែលមាន​លក្ខណៈ​ស៊ីសង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងការ​ដឹកនាំ ប្រជុំពិភាក្សា ដើម្បី​កំណត់​ចេញ​ជាគោលការណ៍ ស្តីពី​ការពង្រឹង វិធានការណ៍ ការពារ​

សន្តិសុខ សណ្តាប់ធ្នាប់ក្នុង​ទីក្រុង​កោះ​ពេជ្រ ដោយសារ​កន្លងមក​គេ​សង្កេតឃើញ ភាពអនាធិបតេយ្យ​មួយចំនួន​បានកើត​មាន​ជា​ហូរហែរ ហើយ​សមត្ថកិច្ច​និង​អាជ្ញាធរ មិនមាន​លទ្ធភាព​ចូលទៅ​គ្រប់គ្រង​នៅ​ទីនោះ។​


​តាម​របាយការណ៍ របស់លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នាពេល​កន្លងមក មាន​ការធ្វើ​អាជីវកម្ម​ចម្រុះ​គ្រប់​ប្រភេទ ការបើក​កន្លែង​លេងល្បែង ដែលមាន​រូបភាព​ជាល​ក្ខ​ណៈ​ស៊ីសង​និង ការកកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់ ជាពិសេស​នៅពេល​មានកម្ម​វិធី​ធំៗ បាន​បង្ករ​ឱ្យមាន បាតុភាព​ស្មុគស្មាញ​កើតឡើង ជាច្រើន​ករណី​ដូចជា ករណី​លួច ឆក់ ប្លន់ ក្មេង​ទំនើង​…​។​ល​។ ដែលមាន​ការលំបាក​នៅ​ក្នុងការ​គ្រប់គ្រង​។ 


​ជាមួយគ្នានេះ លោក ជួន សុវណ្ណ បាន​សំណូមពរ ឱ្យមាន​យន្តការ​ដឹកនាំ និង​ផែនការ​គ្រប់គ្រង​ជាក់លាក់​មួយ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង សណ្តាប់ធ្នាប់​ចរាចរណ៍​។ ដើម្បី​ជា​វិធានការណ៍​ក្នុងការ​គ្រប់គ្រង និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ទីក្រុង កោះ​ពេជ្រ អភិបាល រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​គោល ការណ៍ ០៤ ចំណុច ដូចខាងក្រោម :


•​    ​១- នឹង​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​កសាង​បទ​ប្បញ្ញត្តិ ស្តីពី​ប្រព័ន្ធ គ្រប់គ្រង​រដ្ឋបាល​ពិសេស​ទីក្រុង​កោះ​ពេជ្រ ឱ្យបាន​ច្បាស់លាស់ ដោយមាន​សមាសភាព ចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​។​


•​    ​២- ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង ត្រូវធ្វើ​ការកែសម្រួល​ស​មាស​ភាព​គណៈបញ្ជាការ​កណ្តាល​ទីក្រុង​កោះ​ពេជ្រ ដោយមាន តំណាង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ជា​ប្រធាន តំណាង​សាលា រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជាការ ដ្ឋា​ន​អង្គរក្ស ជា​អនុប្រធាន និង​តំណាង​សាលាខណ្ឌ​ចំការមន សាលាសង្កាត់ ទន្លេបាសាក់ ប៉ុស្តិ៍នគរបាល រដ្ឋបាល​សង្កាត់​ទន្លេបាសាក់ ព្រមទាំង​ប្រធាន​សណ្តាប់ធ្នាប់​ទីក្រុង​កោះ​ពេជ្រ ជា​សមាជិក​។​


•​    ​៣- ចំពោះមុខ និង​ជាបន្ទាន់ ទីក្រុង​កោះ​ពេជ្រ​ត្រូវបង្កើត​ប៉ុស្តិ៍​ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង លើសពី​មួយ តាម​ទំហំ​ការងារ​ជាក់ស្តែង និង​ត្រូវ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព តាម​ច្រកចេញចូល និង​ទីតាំង​គោលដៅ​សំខាន់ៗ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព ក្នុង មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​


•​    ​៤- អាជ្ញាធរ​ខណ្ឌ សង្កាត់ ការិយាល័យ​អន្តរ​វិស័យ សហការ​ជាមួយ​ក្រុមហ៊ុន ត្រួតពិនិត្យ​ឡើងវិញ​នូវ​លិខិត អនុញ្ញាត​ធ្វើ​អាជីវកម្ម នៅក្នុង​ទីក្រុង​កោះ​ពេជ្រ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​អាជីវ​កម្មណា​ដែល​គ្មាន​ច្បាប់ អនុញ្ញាត ព្រមទាំង​បិទ​ជាបន្ទាន់​នូវ ល្បែង​កំសាន្ត​ដែលមាន​លក្ខណៈ​ស៊ីសង រួមទាំង​អាជីវកម្ម​គប់​ប៉េងប៉ោង​ក្នុង មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​


​គួររំលឹកថា តំបន់​កោះ​ពេ​ជ្យ​នេះ ជា​ដី​កម្ម​សិទ្ធ​ឯកជន ដែល​រាជរដ្ឋាភិបាល​បាន​លក់​ផ្តាច់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ប្រែក្លាយ​ឲ្យ​ទៅជា​ទីក្រុង​រណប ហើយ​ដែល​សព្វថ្ងៃ​ស្ថិតក្រោម​ការងារ​គ្រប់គ្រង និង​ចាត់ចែង​របស់​ក្រុមហ៊ុន OCIC​។ កន្លងមក​សាលា រាជធានី តែង​ក្រើនរំលឹក និង​ផ្តល់​កិច្ចសហការ​ក្នុងនាម​អាជ្ញាធរ​ដែនដី គ្រប់​លទ្ធភាព ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ ប្រកបដោយ​សុខ​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​ល្អ​៕

kohpech

 

Leave a Reply

(*) Required, Your email will not be published