រថយន្ដ​បែន​បើក​លឿន​ដូច​ហោះ ទៅបុក​កុងតឺន័រ​ដែល​កំពុង​បួង​ចង្កូត​ចុះឡើង លើផ្លូវ​ជាតិ​លេខ​៥

, , Leave a comment

​ខេត្ដ​ពោធិ៍សាត់ ៖ រថយន្ដ​បែន​បើក​លឿន​ដូច​ហោះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ហើយ​ជ្រុល​ទៅបុក​រថយន្ដ​កុងតឺន័រ​ដែល​កំពុង​បួង​ចង្កូត​ចុះឡើង បណ្ដាលឱ្យ​ខូចខាត​រៀងៗ​ខ្លួន​និង​បង្ក ឱ្យ​មនុស្ស​៣​នាក់​រងរបួស​ស្រា​លហើយ ចរាចរណ៍​ត្រូវបាន​កកស្ទះ​ជាច្រើន​ម៉ោង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច ស្ពាន​អណ្ដូង​មាស ឋិត​ក្នុងភូមិ​-​សង្កាត់​ស្វាយ​អាត់ ក្រុង​-​ខេត្ដ​ពោធិ៍សាត់ ។​


​មុនដំបូង​គេ​ឃើញ​រថយន្ដ​បែន ពណ៌​ស គ្មាន​ស្លាក​លេខ​បើកបរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​លិច ទៅ​កើតមាន​គ្នា ២​នាក់​លឿន​ដូច​ហោះ លុះ​បើក​មកដល់​ចំណុច​ខាងលើ​ក៏​ជ្រុល មក​បុក​រថយន្ដ​កុងតឺន័រ​ដែល​កំពុង​បួង​ចង្កូត បត់​ចូល​ចិញ្ចើមផ្លូវ​ពេញទំហឹង បណ្ដាលឱ្យ​ខ្ទេច​កាប៊ីន​ទាំងអស់គ្នា​និង មនុស្ស​៣​នាក់​រងរបួស​ស្រាល ។ គេ​សឹងតែ​មិន​ជឿ​សោះ​ថា​គ្មាន​មនុស្ស​ស្លាប់ ព្រះ​ហេតុការណ៍​បុក​គ្នា​នោះ​វា​ធ្ងន់ធ្ងរ​ពេក ។ ក្រោយ​កើតហេតុ​រថយន្ដ​កុងតឺន័រ​ពាក់ ស្លាក​លេខ​ភ្នំពេញ 3A-8172 ពណ៌​ទឹក ប្រាក់​លាយ​ក្រហម​ខៀវ ព្យាយាម​សម្រប សម្រួល​ជួសជុល​សងខាង​រថយន្ដ​បែន មិន​ចង់ឱ្យ​មានរឿង​វែងឆ្ងាយ ៕

12-April

 

Leave a Reply

(*) Required, Your email will not be published