រថយន្ត​ឡង់​រ៉ូ​វ៉ែ​អស់​ទឹក​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បាន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់ កុំ​អី​សល់​តែ​គ្រោង​ដែក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡង់​រ៉ូ​វ៉ែ ពណ៌​ខ្មៅ មួយគ្រឿង បាន​ឆាបឆេះ​ពេល​កំពុង​បើកបរ​កាលពី​វេលា​ម៉ោង ៦​និង​១៥​នាទី​ព្រលប់ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣​នៅ​ចំណុច​មុខក្រសួង ទំនាក់ទំនង

​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ចស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ជាប់​របង ស្ថានទូត​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​


​បើតាម​បុរស​ម្នាក់​ដែលជា​អ្នកបើកបរ​រថយន្ត ពាក់​ស្លាក​លេខ ភ្នំពេញ 2R-0038 បាន​ឲ្យ​ដឹងថា ខណៈដែល​គាត់​កំពុង​បើកបរ​ក៏​ស្រាប់​មាន​ផ្សែងហុយ​យ៉ាង​សន្ធោសន្ធៅ ភ្លាមនោះ​គាត់​ក៏បាន​ឈប់​រថយន្ត ហើយ​ប្រជាពលរដ្ឋ​ឃើញ​ក៏​ជួយ​ពន្លត់​ទាន់ពេល​។ បុរស​រូបនោះ​បន្តថា មូល​ហេតុដែល​រថយន្ត របស់គាត់​ត្រូវ​ភ្លើង​ឆាបឆេះ ខណៈ​កំពុង​បើកបរ គឺ​បណ្តាលមកពី​អស់​ទឹក ។ ប្រជាពលរដ្ឋ​បាន​និយាយថា នេះ​ជា​សំណាងល្អ​ហើយ ដែល​ឆេះ​នៅ​ទីប្រជុំជន ប្រសិនបើ​ឆេះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​វិញ រថយន្ត​ស៊េរី​ទំនើប​នោះ​អាច​និង​ឆេះ​សល់​តែ​គ្រោង​ដែក​តែប៉ុណ្ណោះ​៕

12-April

 

Leave a Reply

(*) Required, Your email will not be published