ធ្វើយ៉ាងណា​ជៀសវាង កុំ​ឲ្យ​បុណ្យចូលឆ្នាំថ្មី ដែល​កំពុងតែ​សប្បាយ​ក្លាយជា​ទុក្ខ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ សមិទ្ធផល​ក្នុង​វត្ត កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៣ បាន​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុង

ប្រយ័ត្ន ជៀសវាង​បង្ក​ឲ្យ មាន​បញ្ហា​អសកម្ម​មួយចំនួន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈានចូល មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​


​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បន្តថា ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ធ្វើយ៉ាងណា​ជៀសវាង ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី កុំ​ឲ្យ​បុណ្យចូលឆ្នាំថ្មី ដែល​កំពុងតែ​សប្បាយ រីករាយ​គ្រប់គ្នា​ក្លាយ​ទៅ​ទុក្ខ​។ សម្តេច​បាន​បញ្ជាក់ថា  “ គេ​ធ្វើបុណ្យ​ចូលឆ្នាំ យើង​ធ្វើ​បុណ្យសព គេ​កំពុង​ធ្វើបុណ្យ​ចូលឆ្នាំ យើង​កំពុង​ប​ញ្ជូ​ល​ឈាម នៅ​មន្ទីរពេទ្យ គេ​កំពុង​ធ្វើបុណ្យ​ចូលឆ្នាំ យើង​កាត់​ដៃ​កាត់​ជើ​នៅ​មន្ទីរពេទ្យ វា​មិនមែនជា​ការល្អ​ទេ សូម​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង ត្រូវខិតខំ​បញ្ជៀ​ស គ្រោះថ្នាក់​ចរាចរណ៍ ” ។​

 

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ជាប់ ជានិច្ច​ចំពោះ​អគ្គិភ័យ ដែល​អាច​កើតឡើង ពី​ការធ្វេសប្រហែស​ក្នុង ការអុជ​ទៀនធូប ទទួល​ទេវតា​ឆ្នាំ​ថ្មី ។ ម្យ៉ាងទៀត សម្តេច​បានស្នើ​ឲ្យ​យុវជន ទាំងអស់​កុំ​លេង ល្បែង​កំសាន្ត​នានា​ដែល បង្ក​ឲ្យ​គ្រោះថ្នាក់​ដូចជា លេង​ជះ​ទឹក លាបម្សៅ​ជាដើម​ព្រោះ វា​មិនមែនជា​ល្បែង ប្រពៃណី ខ្មែរ​របស់​យើង​នោះទេ ៕

12-april

 

Leave a Reply

(*) Required, Your email will not be published