ចាប់ខ្លួន​ក្រុម​ជន​ឆបោក​ដែល​យកឈ្មោះ គណបក្ស​ប្រជាជន​កម្ពុជា ដើរ​សុំ​លុយ​តាម​ក្រុមហ៊ុន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​ជនសង្ស័យ​ចំនួន ៣​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ ខណ្ឌមានជ័យ ឃាត់ខ្លួន​ជា​បន្ដបន្ទាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ បន្ទាប់ពី​ពួកគេ​ត្រូវបានមេ

ខ្លោង​ឱ្យប្រើ​ឈ្មោះ ជា​ក្រុមការងារ​ថ្នាក់កណ្ដាលរបស់ ​គណបក្ស​ប្រជាជន ចុះជួយ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​មួយចំនួន​ដើម្បី ស្នើសុំ​លុយ​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន​មួយចំនួន ដោយ​ពួកគេ​យក​លេស​ថា សម្រាប់​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​ក្រុម យុវជន​ស្ម័គ្រចិត្ដ​សម្ដេច​តេ​ជោ ហ៊ុន សែន​។​


​មន្ដ្រី​អាវុធហត្ថ​បានឱ្យដឹងថា ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​នេះ បានធ្វើ​ឡើង ដោយ​យោងតាម​ពាក្យបណ្ដឹង របស់​ធនាគារ​ស្ថាបនា សាខា​ស្ទឹងមានជ័យ បន្ទាប់ពី​ធនាគារ​មួយ​នេះ បានទទួល​លិខិត ស្នើសុំ​ឧបត្ថម្ភ​សម្ភារៈ​និង​ថវិកា​ចំនួន ១០០​ដុល្លារ ពី​ពួកគេ​ដើម្បី​យកទៅ​ចុះ សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ដ សម្ដេច​តេ​ជោ ហ៊ុន សែន ។ លិខិត​ដដែល​នេះ ត្រូវបាន​ធ្វើឡើង​នៅ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ ដោយមាន ចុះហត្ថលេខា និង​ឈ្មោះ ច័ន្ទ សា​មិ​ត្ដ ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល ចុះជួយ រាជធានី​ភ្នំពេញ​។


​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​នេះ​ភ្លាម សមត្ថកិច្ច​បាន​ដឹកនាំ​កម្លាំង ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជន សង្ស័យ ៣​នាក់ បានជា​បន្ដបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ នេះ ប៉ុន្ដែ​ពួកគេ​ទាំង ៣​នាក់ បាន​លើក​ហេតុផល​ថា ខ្លួន​ក៏​ចាញ់បោក​ឈ្មោះ ច័ន្ទ សា​មិ​ត្ដ នេះ ដែរ ។ ជនសង្ស័យ​ទាំង ៣​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយឡែក​មេខ្លោង ដែល​តាំងខ្លួន​ជា​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​រាជ ធានី​ភ្នំពេញ ឈ្មោះ ច័ន្ទ សា​មិ​ត្ដ ស្ថិតក្រោម​ការចាប់ខ្លួន​ពី​សមត្ថកិច្ច ។​


​ជនសង្ស័យ​ទី​១-​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ រាម សុភឿន ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ​អ្នករត់ម៉ូតូឌុប ស្នាក់​នៅផ្ទះ លេខ​៥៩ បេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ត្រូវបាន​ចាប់ខ្លួន នៅ​ម្ដុំ​ច្រមុះជ្រូក​ស្ទឹងមានជ័យ ។ ក្រោយពី​ការសាកសួរ ជនសង្ស័យ​រូបនេះ​រួចហើយ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឈានទៅដល់​ការឃាត់ ខ្លួន​ជនសង្ស័យ ២​នាក់​ផ្សេងទៀត ខណៈ ដែល​ពួកគេ កំពុងធ្វើដំណើរ​តាមផ្លូវ​ចំការ​ដូង ក្នុង​ខណ្ឌដង្កោ ។ ជនសង្ស័យ​ទាំង ២​នាក់​នេះ រួមមាន ទី​១-​ឈ្មោះ ធី យឹម​អោក ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២- ឈ្មោះ វ៉ាន់ ដេ​ត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ខ្នា សង្កាត់ ដង្កោ ខណ្ឌដង្កោ ៕

11-April

 

Leave a Reply

(*) Required, Your email will not be published