យូ​រី គ្រួសារ​ព្រួយបារម្ភ មិន​ឲ្យ​ដើរ​ច្រៀង​ម្នាក់ឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​កន្លងទៅ​តារាចម្រៀង វ័យក្មេង​សាច់​សខ្ចី ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា យូ​រី បាន​លេចឮ​ពត៌មានរ​អេក​រអូច ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា មាន​បុរស​វ័យ​ជាង ៣០ ឆ្នាំ​និង

​ជា​អ្នកជំនួញ​ម្នាក់ តាម​ប្រមាញ់​បេះដូង សុំ​ស្នេហ៍​ពី​នាង ។ តែ​មិនទាន់បាន​ប៉ុន្មាន​ផង​ព័ត៌មាន​នេះត្រូវ​​បាន​សាបសូន្យ ដូច​អំបិល​ត្រូវ​ទឹក បន្ទាប់ពី​តារាចម្រៀង​ក្រមិចក្រមើម សម្រស់​ស្រស់​ផូរផង់​កញ្ញា​​យូ​រី បាន​ចេញមុខ​បកស្រាយ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ។​

 

​បច្ចុប្បន្ននេះ​មហាជន និង​ស្រទាប់​យុវវ័យ​មើលឃើញថា ប្រជាប្រិយភាព របស់​តារាចម្រៀង​វ័យ​​ក្មេង ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា យូ​រី ហាក់​ទទួលបាន ការគាំទ្រ​យ៉ាងខ្លាំង ចាប់តាំងពី​នាង​ចូល​​មកដល់​ទ្រនំ​ផលិតកម្ម​សាន់​ដេ ។ មិនតែប៉ុណ្ណោះ​បទ​ចម្រៀង​របស់​នាង ដែល​បាន​ចរាចរ​លក់​នៅ​​លើ​ទីផ្សារ ក៏​ទទួលបាន​ការគាំទ្រ យ៉ាងខ្លាំង​ផងដែរ ពី​សំណាក់​ស្រទាប់​យុវវ័យ ។​

 

ស្រី​ស្រស់​សម្បូរ​មន្ត​ស្នេហ៍​កញ្ញា យូ​រី បាន​និយាយ​ប្រាប់ថា​ ​បច្ចុប្បន្ន​នាង​មានការ​មមាញឹក​យ៉ាងខ្លាំង ព្រោះ​នាង​ត្រូវ​ឡើង​ចុះទៅ​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី នៅតាម​បណ្តា​ខេត្ត​នានា​ជា​រៀងរាល់​សប្តាហ៍ ដោយសារ​នាង​ជាប់ កិច្ចសន្យា​ជាមួយ ក្រុមហ៊ុន​​ជាច្រើន ។​នៅក្នុង​ជំនួប​នោះ កញ្ញា យូ​រី បាន​ឲ្យ​ដឹង​បន្ថែមទៀតថា "​នៅពេល​ខ្ញុំ​ទៅ​ច្រៀង នៅតាម​ឆាក​​ប្រគំ​តន្ត្រី​ម្តងៗ ខ្ញុំ​តែងតែមាន​អ៊ំ​ទៅតាម​ជាមួយ​ជាប់​ជានិច្ច ហើយ​ជួនកាល បងប្អូន​គាត់​ជូន​ខ្ញុំ​ទៅ​ ​គាត់​មិនដែល​ឲ្យ​ខ្ញុំ ទៅ​តែម្នាក់ឯង​នោះទេ "​។​​សូមបញ្ជាក់ថា ខណៈ​ការងារ​សិល្បៈ​កំពុងតែ មមាញឹក​នឹង​រវល់​បើក​លុយ នៅតាម​បណ្តា​ខេត្ត តារា​​ចម្រៀង​វ័យក្មេង​សំឡេង​ត្រូវចិត្ត យុវវ័យ កញ្ញា យូ​រី បាន​ភ្ជួរ​ការសិក្សា​ថ្នាក់ បរិ​ញ្ញ​ប័ត្រ​របស់​នាង​​ដោ​យមក​ស្រវា​សិល្បៈ និង​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​សុះសាយ លើ​មាគ៌ា​សិល្បៈ​សិន ហើយ​គេ​ក៏​មិន​​ដឹង​ដែរ​ថា យូ​រី នឹង​បន្ត​ការសិក្សា នៅពេលណា​នោះដែរ ៕​

248693_433636180039878_360020178_n 579014_405032869566876_1346285773_n

 

Leave a Reply

(*) Required, Your email will not be published