រឿងរ៉ាវ​ដែល​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី បង្ក​គ្រោះថ្នាក់​ចរាចរ សុំ​អន្តរាគមន៍​ដល់​លោក សុខ អាន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ  អ៊ី​ត ទូច ដែល​អះអាងថា ជា​ជនរងគ្រោះ​ថ្នាក់​ក្នុង​ហេតុការណ៍​ចរាចរ បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដោយបាន​លើកឡើង

ថា បុរស​ឈ្មោះ ហេង គីម​គូ ធ្វើការ​នៅ​នាយកដ្ឋាន​ហិរញ្ញកិច្ច នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​បើករថយន្ត​បុក​គាត់​ហើយ​មិន​ទទួលខុសត្រូវ​។​


​កញ្ញា អ៊ិត សំនៀង កូន​ស្ត្រី​រងគ្រោះ បានមក​កាន់​ការិយាល័យ មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ថ្ងៃ​ពុធ ទី ១០ ខែមេសា ឆ្នាំ​២០១៣ ប្រាប់​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ អ៊ី​ត ទូច ដែល​បាន​ដាក់ជូន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ឈ្មោះ ហេង គីម​គូ បាន​បើករថយន្ត​តូយ៉ូតា RAV-4 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2P 2635 នៅលើ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកំពត លុះ​មកដល់​ចំណុច​ផ្សារ​ត្រាំកក់ នៅ​ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ បានមក​បុក​ពេញទំហឹង មកលើ​ម៉ូតូ​គុប​សេ​៥០ របស់គាត់ នៅពេល​ម៉ូតូ​បត់​ចូល​ផ្សារ បណ្តាល​ឲ្យ​គាត់ ប៉ើង​ឡើងលើ រួច​ធ្លាក់​មកវិញ ធ្វើ​ឲ្យ​បាក់ជើង​ប៉ះ​ក្បាល​ហើម​ខួរក្បាល​និង​ខូច​ភ្នែក​ខាងស្តាំ​។​


​មានការ​បញ្ជាក់ថា ចំពោះ​ជនបង្ក​ហេតុ​វិញ មិនបាន​ចូលខ្លួន​មក​ដោះស្រាយ​វិញ​ឡើយ​ព្រោះ​អាង​ខ្លួន ធ្វើជា​មន្ត្រី​នៅ​ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី​។ យ៉ាងណាក៏ដោយ លោក ហេង គីម​គូ បាន​ប្រាប់​អ្នកកាសែត​ថា ម៉ូតូ​ស្ត្រី​ម្នាក់​នោះ​ជា​អ្នកបើក​មក​បុក​គាត់​មុន ដោយ​ខាង​លោក​បាន​ជិះ​ត្រឹមត្រូវ ហើយ​បន្ទាប់ពី​មាន​ករណីនេះ កើតឡើង​ភ្លាម​ក៏បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដឹក​គាត់​ទៅ​ពេទ្យ ព្រមទាំង​បានចេញ​សំណង ដល់​ស្ត្រី​រងគ្រោះ​ចំនួន ១.៥០០​ដុល្លារ ហើយ​ខាង​ស្ត្រី​រងគ្រោះ ចង់​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ជាច្រើន​៕

11-April

 

Leave a Reply

(*) Required, Your email will not be published