ម្នាស់​ជាប់​ទៅធ្វើ​បុណ្យ អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​

, , Leave a comment

ខេត្តក្រចេះ ​៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​២​ខ្នង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ត្រង់ចំណុច​ខាងជើង​វត្ត រកា​កណ្ដាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ កាលពី​ម៉ោង​៩​នឹង​២០​នាទី​ព្រឹក ថ្ងៃទី

​៩ ខែមេសា ឆ្នាំ​២០១៣​នេះ​។​ ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទ្រព្យ​ស​ម្បិ​ត្ត​ស្ទើរ​ទាំងស្រុង​។​

 

​ប្រភព​ដដែល​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ យ៉ាង​សន្ធោសន្ធៅ​នោះ គឺ​បណ្តាលមកពី​ផ្ទុះ​ចរន្តអគ្គិសនី ហើយ​ម្ចាស់ផ្ទះ​និង​ក្រុមគ្រួសារ បាន​ទៅធ្វើ​បុណ្យ​សង្ឃទាន​នៅឯ​ផ្ទះ​លោកយាយ​របស់​ពួកគេ​។ ពេល​កំពុង​ឆេះ​មាន​បងប្អូន​ទូរ​សព្ទ​ទៅប្រាប់ ទើប​ប្រញាប់ប្រញាល់​ត្រឡប់មកវិញ តែ​ត្រូវ​អគ្គិភ័យ​ឆេះ​ស្ទើរ​អស់ទាំង​ស្រុង​ទៅហើយ ព្រមទាំង​បាន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ទៀតផង​។​ ​ពេល​កំពុង​ឆេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល ទើប​អាច​ពន្លត់​បានជា​ស្ថាប​ពរ ក្រោយពី​ឆេះ​បាន​ប្រមាណ​ជា​៤០​នាទី​៕​

11 (4) 11 (1) 11 (2) 11 (3)

 

Leave a Reply

(*) Required, Your email will not be published