មាស សម្ផស្ស ធ្លាយ​ព័ត៌មាន​ថា កំពុងមាន​ស្នេហ៍​ថ្មី​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ មួយរយៈ​នេះ នាង មាស សម្ផស្ស បាន​ចេញមុខ​ប្រកាស​បើកចំហ​ឱ្យ​មហាជន​បានដឹងថា ទំនាក់ទំនង​ស្នេហា រវាង​នាង​និង​បុរស​ជនជាតិ​កូរ៉េ ឈ្មោះ គឹម លី បាន​ដើរ​ដល់

​ផ្លូវ​បែកបាក់ ហើយក៏​លែងមាន​ជាប់ជំពាក់​ស្នេហា​អី​ជាមួយគ្នា​ទៀត​ដែរ​។ លើសពីនេះ នាង​ថែមទាំង​ប្រកាសថា សូម​បិទ​បេះដូង​មួយរយៈ​ទៀតផង​។ ប៉ុន្តែ​មិន​ទាំង​បាន​ប៉ុន្មាន​ផង ថ្មីៗ​នេះ ក៏​លេច​ឮថា នាង មាស សម្ផស្ស  កំពុង​សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក ជាមួយ​បុរស​ម្នាក់ ដែល​គេ​ដឹងថា ជា​អ្នកសិល្បៈ​ដូចគ្នា​។​

 

​ទើបតែ​ប្រកាស​កាលពីពេល​ថ្មីៗ​កន្លងទៅ​យ៉ាង​បើកចំហ​ថា ខ្លួន​បាន​ផ្តាច់ទំនាក់ទំនង​ស្នេហា​រវាង​បុរស​ជនជាតិ​កូរ៉េ ឈ្មោះ គឹម​លី នោះ​ហើយ និង​សូម​បិទ​បេះដូង​មួយរយៈ ប៉ុន្តែ​មិន​ទាំង​បាន​ប៉ុន្មាន​ផង តារា​សម្តែង​សាច់​សខ្ចី វ័យ​២៦​ឆ្នាំ មាស សម្ផស្ស លេច​ឮថា នាង​កំពុង​សម្ងំ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក ជាមួយ​បុរស​ម្នាក់ ដែលជា​អ្នកសិល្បៈ​ដូចគ្នា​។​

ប្រភពព័ត៌មាន​ចេញពី​ចង្កោម​អ្នកសិល្បៈ ដូចគ្នា​បាន​បង្ហើប​ឲ្យ​ដឹងថា ថ្មីៗ​នេះ គេ​តែង​ឃើញ​តារា​សម្តែង​សាច់​សខ្ចី មាស សម្ផស្ស ដើរទៅ​ណា​មក​ណា ជាមួយ​បុរស​ម្នាក់ ដែលមាន​វ័យ​ប្រមាណ​ជាង​២០ ឆ្នាំ​។ ប្រភព​ដដែល​បន្តថា បុរស​ម្នាក់​នោះ ជា​អ្នកសិល្បៈ​ដូច​នាង​ដែរ​។​

ប្រភព​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀតថា បើតាម​ការសង្កេត អ្នក​ទាំងពីរ​នេះ ប្រហែលជា​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ដ៏​ផ្អែម​ជាមួយគ្នា​ទៀតផង ដ្បិតអី​កាយវិការ​នៃ​ភាសា​ស្និទ្ធស្នាល​នោះ វា​ហាក់បីដូចជា​លើសពី​ទំនាក់ទំនង​មិត្តភក្តិ​រាប់អាន​គ្នា​។​ ​ពាក់ព័ន្ធ​ព័ត៌មាន​ដ៏​រសើប​ខាងលើនេះ ត្រូវបាន​អ្នកនាង មាស សម្ផស្ស ចេញមុខ​អះអាង និង​បដិសេធថា វា​ជា​រឿង​យល់ច្រឡំ​ទេ​។ នាង​និយាយ​ដូច្នេះ​ថា «​តាមពិតទៅ​វា​មិនមែនជា​រឿង​ពិត​នោះទេ គឺ​គ្រាន់តែ​ជាការ​យល់ច្រឡំ​មួយ​តែប៉ុណ្ណោះ​»​។​

 

​អ្នកនាង មាស សម្ផស្ស បាន​បន្តថា « ខ្ញុំ​មិន​យល់​សោះ មាត់​មនុស្ស​យើង ឱ្យតែ​ឃើញ​គេ​ដើរ​ជាមួយ​នរណាម្នាក់ គឺ​តែង​គិតថា គេ​ស្រលាញ់គ្នា លួចលាក់​មាន​ស្នេហា​ជាមួយគ្នា​។ ម្យ៉ាងទៀត ពេលខ្លះ ខ្ញុំ​ទៅ​កម្មវិធី​គឺ​ច្រើន​ហៅ​មិត្តភក្តិ​ស្គាល់គ្នា​ទៅជា​មួយ ទើប​ធ្វើឱ្យមាន​ការយល់ច្រឡំ​មកលើ​ខ្ញុំ​បែបនេះ​»​។​

ស្រី​ស្រស់ មាស សម្ផស្ស បាន​សុំ​បដិសេធ​ទាំងស្រុង ចំពោះ​ព័ត៌មាន​នេះ ថា​មិនមែនជា​ការពិត​នោះទេ ហើយ​សូមកុំ​មានការ​យល់ច្រឡំ​មកលើ​នាង​ទៀត​។ នាង​នៅតែ​និយាយ​ដូច​លើក​មុន​ថា បច្ចុប្បន្ន គឺ​បេះដូង​នាង​នៅ​ទំនេរ ហើយក៏​មិន​ចង់​គិត​រឿង​ស្នេហា​ទៀត​ដែរ គឺ​ទុកពេល​ឱ្យនៅ​ទំនេរ ដើម្បី​មានឱកាស​រកស៊ី​ឲ្យ​មាន​លុយ​ច្រើន​សិន​៕​

mas sompos-09-04-02013-1 mas sompos-09-04-2013-6

 

Leave a Reply

(*) Required, Your email will not be published